ជាតិ
លោក ឃ្លាំង សុវណ្ណ ក្លាយជា​ប្រធាន​សមាគមនិស្សិត​កម្ពុជា​នៃ​សាកលវិទ្យាល័យ​ជូឡាឡុងកន
28, Sep 2015 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ លោក ឃ្លាំង សុវណ្ណ បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​ថ្មី​នៃ​សមាគម​និ​ស្សិ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn University) ដែលជា​សាកលវិទ្យាល័យ​ដ៏​ល្បី​ជាងគេ​នៅ​ប្រទេស​ថៃ។



លោក ឃ្លាំង សុវណ្ណ ដែល​កំពុង​សិក្សា​ថ្នាក់បណ្ឌិត​ជំនាញ​គ្រប់គ្រង​ឧ​ត្ត​មសិ​ក្សា (Higher Education Administration) ត្រូវ​ដឹកនាំ សមាគម​និ​ស្សិ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​ជូឡាឡុងកន​សម្រាប់​ឆ្នាំ​សិក្សា ២០១៥-២០១៦ នេះ ដោយ​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន៧៥នាក់​កំពុង​សិក្សា​ចាប់តាំងពី​កម្រិត​ផ្លាស់ប្តូរ​កម្មវិធីសិក្សា (Exchange Program) រហូតដល់​ថ្នាក់បណ្ឌិត (Ph.D. Program)។

សមាគមនិស្សិត​កម្ពុជា​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​មាន​ជា​ក្រុមនិស្សិត​ឯករាជ្យ មិន​រកប្រាក់​ចំណេញ មិន​ពាក់ព័ន្ធ​នឹង​និន្នាការ​នយោបាយ មាន​ទស្សនវិស័យ “ទំនាក់​ទំនងជា​មិត្តភាព​ដើម្បី​ភាពជោគជ័យ​ក្នុងការ​សិក្សា​និង​ការលើកកម្ពស់​វប្បធម៌​ខ្មែរ។

សមាគម​មាន​បេសកកម្ម​ចំនួន​បួន​គឺ ទី១បង្កើន​ភាពស្និទ្ធស្នាលរ​វាង​និស្សិត​ខ្មែរ ទី២ចែករំលែក​ពត៌មាន ចំណេះដឹង និង​បទពិសោធន៍ ទី៣គាំទ្រ​លើ​ការសិក្សា​រៀនសូត្រ​របស់​និស្សិត និង​ទី៤ចូលរួម​ផ្សព្វផ្សាយ និង​លើកកម្ពស់​វប្បធម៌​ជាតិខ្មែរ៕


Tag:
 និស្សិត​ខ្មែរ​នៅ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com