អត្ថបទពាណិជ្ជកម្ម
តុបតែង​ខ្លួន​នៅ Costa Coffee ដោយ​ឥតគិតថ្លៃ​សម្រាប់​បុណ្យ Halloween
30, Oct 2015 , 1:10 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖  ដើម្បី​ចូល​រូ​ម​កំសាន្ត​សប្បាយ​ជាមួយ​កម្មវិធី Halloween នាពេល​ខាងមុខនេះ​។ ខូ​ស្តា កាហ្វេ ខេ​ម​បូ​ឌា (Costa Coffee Cambodia) នឹង​ផ្តល់ជូន​ការតុបតែង ការ​ផាត់មុខ​ពិសេស​ដោយ​ឥតគិតថ្លៃ​។

​ការតុបតែង និង​ផាត់មុខ​របៀប​បុណ្យ Halloween មាន​ផ្តល់ជូន​នៅ​សាខា Costa Coffee បឹង​កេងកង ហាង Costa Coffee អ៊ី​អន​មល និង Costa Coffee សៀមរាប​នៅ​ថ្ងៃទី ៣១ ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង ៧ ល្ងាច​តែប៉ុណ្ណោះ​។ រឹតតែ​ពិសេស លោកអ្នក​គ្រាន់​ណែនាំ​មិត្ត​ភ័​ក្ត​របស់​អ្នក​ចំនួន ៥​នាក់ ដើម្បី​តុបតែង នោះ​លោក​អ្នកនឹង​ទទួលបាន​កា​ថែម​ជូន​ភេ​សជ្ចៈ Costa មួយ​ដោយ​ឥតគិតថ្លៃ​។ កុំ​ភ្លេច​ណា៎​ចូលរួម​សប្បាយ​បុណ្យ​ហា​ឡូ​វិ​ន​ទាំងអស់គ្នា (Halloween Day) នៅ​ហាង ខូ​ស្តា​កាហ្វេ (COSTA COFEE) ។

​គួរ​បញ្ចា​ក់ថា បុណ្យ​ហា​ឡូ​វិ​ន ជា​បុណ្យ​វប្បធម៌​បរទេស ហើយ​យុវវ័យ​ខ្មែរ​មួយចំនួន ចូលរួម​លេង​កំសាន្ត​ក្នុងឱកាស​នេះដែរ​ក្នុង​រយៈពេល​ប៉ុន្នា​ន​ឆ្នាំ​ចុង​ក្រោយនេះ​។ បុណ្យ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាការ​កំសាន្ត ជាមួយនឹង​ភាពភ័យខ្លាច​បូករួម​នឹង​ការ​ស្លៀកពាក់​ចម្លែកៗ ការតុបតែង​មុខ​គួរអោយខ្លាច​ជាដើម​។​

​ហាង Costa Coffee Cambodia មាន​ចំនួន ៦​ហាង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន Costa Coffee បឹង​កេងកង Costa Coffee សាកល​វិទ្យា​ល​យ័​ភ្នំពេញ​អន្តរជាតិ​(PPIU) Costa Coffee មាត់ទន្លេ Costa Coffee សៀមរាប Costa Coffee អាកាសយានដ្ឋាន​ភ្នំពេញ អន្តរជាតិ និង​Costa Coffee អ៊ី​អន​ម៉​ល់​។​

​ហាង Costa Coffee មានការ​រីកចម្រើន​ជាងគេ​នៅ ចក្រភព​អង់គ្លេស និង​ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅ​ចក្រភព​អង់គ្លេស ត្រូវបាន​នាំចូល និង​ចែកចាយ​ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ព្រមទាំង​មាន​ចែកចាយ​នូវ​ផលិតផល​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា ដឹ​ភី​ហ្សា ខម​ផេ​នី (The Pizza Company) ប៊ី​ប៊ី​ឃ្យូ (BBQ) ការ៉េម​ស្វិ​ន​សិន (Swensen’s) និង ការ៉េម​ដេ​រី​ឃ្វិន​។
 
(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com