ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ្មា​ន​អ្នកណាដឹងថា លោក សម រង្ស៊ី ទៅណា
16, Nov 2015 , 5:36 pm        
រូបភាព
មន្ត្រីជាន់ខ្ពស់នៃ​គណបក្សសង្គ្រោះជាតិ​អះអាង​ថា ពួកគេមិនដឹងថា​តើ​លោក សម រង្ស៊ី នៅទីណានោះទេនៅពេលនេះ។ នៅពេល​ដែល​លោក អេង ឆៃអ៊ាង ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកក៏​មិនដឹងថា លោក សម រង្ស៊ី បន្ត​ស្ថិតនៅ​ប្រទេស​កូរ៉េ ទៀត ឬចាកចេញពីកូរ៉េនោះ លោក ហូ វ៉ាន់ បញ្ជាក់ថា លោក សម រង្ស៊ី ត្រូវចេញពីប្រទេស​កូរ៉េ ប៉ុន្តែ​ថា តើ​លោក សម រង្ស៊ី ទៅប្រទេស​ណានោះ លោក​ក៏មិនដឹងច្បាស់ដែរ។



បើតាម​លោក ហូរ វ៉ាន់ ប្រធាន​របស់លោក​ប្រហែលទៅប្រទេស​ក្បែរ​ៗ​កម្ពុជា។ លោក​បានថ្លែងយ៉ាង​ដូច្នេះ៖«លោកប្រធាន​មាន​មិត្តភក្តិច្រើន​នៅក្បែរ​កម្ពុជានេះ»។

និយាយអំពី​លោក កឹម សុខា ដែលជាអនុប្រធាន​គណបក្សសង្គ្រោះវិញនោះ បើតាម​ការ​អះអាង​របស់​លោក អេង ឆៃអ៊ាង លោក កឹម សុខា ត្រូវចាកចេញពី​ប្រទេស​កូរ៉េ និងឈប់ដំណើរនៅប្រទេស​ថៃ មុន​នឹង​ហោះទៅ​អឺរ៉ុប ដែលនេះគឺជា​គម្រោង​របស់​លោក កឹម សុខា។ លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោកមិនច្បាស់ ថាលោក កឹម សុខា​ ត្រូវទៅប្រទេស​មួយណាពិតប្រាកដ នៅទ្វីបអឺរ៉ុបនោះទេ៕


Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com