ពីនេះ ពីនោះ
រវាង​ពាក្យ «​សីល​វិជ្ជា សីល​ញាណ សីល​តម្លៃ​» មានន័យ​ខុសគ្នា​ដូចម្ដេច​?
24, Nov 2015 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
​សីល​វិជ្ជា គឺជា​ការសិក្សា​ដោយ​ត្រិះរិះ វិភាគ និង​សំយោគ​ប្រកបដោយ​វិចារណញាណ​ត្រឹមត្រូវ ស្របតាម​គតិបណ្ឌិត  ទៅលើ​តម្លៃ​នៃ​គោលការណ៍​សីលធម៌​ទាំងឡាយ​ដែល​មនុស្ស​បាន​បង្កើត​ក្នុង​បំណង​កំណត់​ឥរិយាបទ អាកប្បកិរិយា អត្ត​ច​រិ​ក ផ្នត់គំនិត ដែល​គួរ​ឬ​មិនគួរ អាច​ឬ​មិនអាច​ទទួលយកបាន ដើម្បី​ស្វែងរក​ជីវិត​ប្រកបដោយ​កុសល​។​


 
​សីល​ញាណ គឺជា ញាណ​ដែល​ប្រកប​សីល​តម្លៃ​។ មានន័យថា​សីល​ញាណ គឺជា​អំណាច​នៃ​សមត្ថភាព​ខួរក្បាល​ដែល​អាច​ត្រិះរិះ​ដោយ​ប្រើ​គំនិត ពិចារណា វិនិច្ឆ័យ​ដឹង​ត្រូវ ខុស ល្អ អាក្រក់ ចំពោះ​ការសម្រេចចិត្ត ឬ​ទង្វើ​របស់​មនុស្ស​។​ម្យ៉ាង​ទៀតថា សីល​ញាណ គឺជា​វិចារណញ្ញាណ​ដែល​ធ្វើការ​វិនិច្ឆ័យ​ទៅលើ​របៀបរៀបរយ ឬ​សុភាវធម៌ ទាក់ទង​នឹង​កា​រស​ម្រ​ច​ចិត្ត​និង អំពើ​ទាំងទ្បាយ​របស់​មនុស្ស​។​
 
​សីល​តម្លៃ គឺជា​គោលដៅ​របស់​សីល​ញាណ ហើយ​ទាក់ទង​ផ្ទាល់ ទៅនឹង​អំពើ សកម្មភាព ឬ​ចរិយា​របស់​មនុស្ស​។ វា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សុជីវធម៌ សីលធម៌ គុណធម៌ ឧត្ដមគតិ និង គតិ​វិញ្ញូ ។​ល​។ 
 
 [​ដកស្រង់​ពី​សៀវភៅ មូលដ្ឋាន​សីល​វិជ្ជា របស់លោក ឈុន ផា​វ៉េង​]
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com