អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន RMA Cambodia ថែម​ជូន​ម៉ូតូ និង​ទូរទស្សន៍ សម្រាប់​ការទិញ​ត្រាក់ទ័រ John Deere
05, Dec 2015 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ

សម្រាប់​ការទិញ​ត្រាក់ទ័រ ច​ន​ឌា​រ (John Deere) ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ផ្តល់ជូន​យ៉ាង​ពិសេស​នូវ​រង្វាន់​ពីរ​ក្នុងពេល​តែមួយ គឺ​ទទួលបាន ម៉ូតូ និង​ទូរទស្សន៍​។ ការ​ថែម​ជូន​នេះ នឹងធ្វើ​ឡើង​ត្រឹម​ថ្ងៃទី ៣១ ខែ ធ្នូ តែប៉ុណ្ណោះ​។

រាល់​ការទិញ​ត្រាក់ទ័រ ច​ន​ឌា​រ ថ្មី​មួយគ្រឿង​ណាមួយ​ក៏បាន​ដូចជា ម៉ូ​ដែល 5045D,  5055E,  5065E, 5075E និង ម៉ូ​ដែល​5090E ដែលមាន​កម្លាំង​ចាប់ពី 45​សេះ ដល់ 90​សេះ អតិថិជន​នឹង​ទទួលបាន​ការ​ថែម​ជូន ពិសេស​ដូចជា​៖


​បើ​ទិញ​តាមរយៈ​សេវាកម្ម​បង់​រំលស់ អតិថិជន​នឹង​ទទួលបាន​ម៉ូតូ ហុងដា វ៉េវ 110cc (Honda Wave 110cc) ស៊េរី​ឆ្នាំ​២០១៥ ថ្មី​សន្លាង​មួយគ្រឿង​ភ្លាម ហើយ​ប្រសិនបើ​ទិញ​ដោយ​បង់​ជា​សាច់ប្រាក់​សុទ្ធ​វិញ អតិថិជន​នឹង​ទទួលបាន​ម៉ូតូ Honda Wave 110cc ស៊េរី​ឆ្នាំ​2015 1​គ្រឿង និង​ទូរទស្សន៍ LCD ថ្មី 32 អ៊ីង មួយគ្រឿង​បន្ថែមទៀត​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា ត្រាក់ទ័រ ច​ន​ឌា​រ ជា​ផលិតផល​សហរដ្ឋអាមេរិក កម្លាំង​ខ្លាំង ការងារ​រហ័ស ស៊ីប្រេង​តិច និង​ជាប់​ធន់​យូរអង្វែង ត្រូវបាន​នាំចូល​ផ្តាច់មុខ និង​ចែកចាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ក្រុមហ៊ុន         អ អិ​ម អេ ខេ​ម​បូ​ឌា​។ បន្ថែម​ពី​ការលក់​ត្រាក់ទ័រ ក្រុមហ៊ុន​ក៏បាន​នាំចូល និង​ចែកចាយ​នូវ​គ្រឿងបន្លាស់​សុទ្ធ និង​មាន​សេវាកម្ម​ជាង​ជួសជុល​ទូទាំងប្រទេស​ជូន​ដល់​អតិថិជន​តាម​តម្រូវការ​ផងដែរ​។​

​សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​នឹង​ការប្រឹក្សា និង​ការទិញ​ត្រាក់ទ័រ​ច​ន​ឌា​រ សូម​ទំនាក់ទំនង​ផ្ទាល់​មកកាន់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលមាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ ០៤០៧៥ ផ្លូវ​២០០៤ (​ម៉ៃ​ដា​) សង្កាត់​កា​កាប ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ និង​សាខា​លក់​ប្រចាំ ខេត្តកំពង់ធំ ខេត្តតាកែវ ក៏ដូចជា​តំណាង​ចែកចាយ​ប្រចាំខេត្ត ពោធិសាត់ និង​បាត់ដំបង​ជាដើម  ឬ​អតិថិជន​អាច ទូរស័ព្ទ​មក​លេខ 095 666 552/ 023 882 464/ 023 888 890 ​៕​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com