ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ក្រើន​រំ​ឮ​ក​ដល់​ស្ថានីយ៍ទូរទស្សន៍ ដែល​មិន​ដាក់បញ្ចូល​ភាសា​«​គ​»
22, Dec 2015 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេច ហ៊ុន សែន បាន​ក្រើនរំឭក​ជាថ្មី ដល់​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន ដែល​មិនទាន់បាន​ដាក់បញ្ចូល​ព័ត៌មាន​ភាសា «​គ​» លើ​កញ្ចក់​ទូរទស្សន៍ គប្បី​អនុវត្ត​ការងារ​នេះ​តាម​ការ​អំពាវ​ជា​ច្រើនដង​កន្លងមក​។​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ការដាក់បញ្ចូល​ព័ត៌មាន​ភាសា «​គ​» នេះ​គឺអាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ គ ថ្លង់ ទទួលបាន​ចំណេះដឹង និង​ព័ត៌មាន​កាន់តែ​ច្រើនជាង​អ្នក​មិន​តាម​ព័ត៌មាន ។​«​ខ្ញុំ​ដឹង​ដែរ​ថា ស្ថានីយ៍​ទាំងនោះ​មិនមែន​បានសេចក្ដីថា មិន​ចំណេញ​ទេ មាន​ប្រាក់ចំណេញ​ប៉ុន្ដែ​គេ​មិន​ធ្វើ អា​រឿងនេះ​គ្រាន់តែ​រំ​ឮ​ក​។​ស្ថានីយ៍​ខ្លះ​មាន​ប្រាក់ចំណេញ​តែ​មិន​ធ្វើ​តែម្ដង​»​។​នេះ​ជា​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។



​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ក្នុង​ពិធី​ជួប​ជាមួយ​កុមា​រគ ថ្លង់ នៅ​អង្គការ​គ្រួសារ​ថ្មី នា​រាជធានី​ភ្នំពេញ​ថ្ងៃនេះ​៖









Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com