ជាតិ
កូរ៉េ​ប្រកាស​ផ្តល់​អាហារូបករណ៍​ផ្នែក​ព័ត៌មានវិទ្យា ៨០​កន្លែង​ដល់​និស្សិត​កម្ពុជា​
24, Dec 2015 , 1:01 pm        
រូបភាព
ដោយ:
​មជ្ឈមណ្ឌល​កូរ៉េ​សហ្វ​វែ​រ អេ​ច អ ឌី (Korea Software HRD Center) ក្រោម​ការឧបត្ថម្ភ​ពី ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) និង​ក្រុមហ៊ុន​វែ​ប​ឃេ​ស (WEBCASH) ប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០​កន្លែង ដល់​និស្សិត​កម្ពុជា​សម្រាប់​សិក្សា​រយៈពេល ០៩​ខែ ក្នុង​ឆ្នាំ​សិក្សា ២០១៦ និង​២០១៧ ។



​បើតាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល និស្សិត​ដែលជា​ប់​អាហារូបករណ៍ នឹង​ទទួល​នូវ​ប្រាក់​លើក​ទឹក​ប្រចាំខែ​ពី ២០ ទៅ ១៤០​ដុល្លារ​អាមេរិក និង​មានឱកាស​ទៅ​បន្ត​ការសិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។

​មជ្ឈមណ្ឌល​នឹង​បណ្តុះបណ្តាល​រយៈពេល ៩​ខែ លើ​មុខវិជ្ជា ដូចជា Java, Android, OIS, Spring Framework, Delphi, C Programming (ATM) , Web Design, MVC2, Web Publishing, Bizplay និង​ភាសា​កូរ៉េ ជាដើម​។ និស្សិត​ទាំងពីរ​ភេទ​ដែល​អាច​ចូលរួម​ប្រឡង អាហារូបករណ៍​នេះ ជា​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​ចាប់ពី​ឆ្នាំ​ទី ៣​ឆ្នាំ ឡើងទៅ និង​មាន​អាយុ​ចាប់ពី ២០ ដល់ ៣៥​ឆ្នាំ​។​

​បេក្ខជន​ដែល​ចង់​ដាក់​ពាក​ប្រឡង​យក​អាហារូបករណ៍​នេះ អាចដាក់​ពាក្យ តាមរយៈ​គេហទំព័រ http://www.kshrd.com.kh ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧៧ ៧៧១ ២៣៦, ០៨៦ ២៩២ ៩១៤, ០២៣ ៩៩១ ៣១៤ និង​អាសយដ្ឋាន​អ៊ីមែល​៖ [email protected]



© រក្សាសិទ្ធិដោយ thmeythmey.com