ពីនេះ ពីនោះ
តើ​អ្វី​ជា​អត្ថន័យ​នៃ​ពាក្យ​ថា «​ចេតនា​រូបារម្មណ៍​»?
05, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ឲ្យ​និយមន័យ​ពាក្យ​ថា​«​ចេតនា​រូបារម្មណ៍​» ដូចខាងក្រោម​៖



​ចេតនា​រូបារម្មណ៍ មានន័យថា រូបារម្មណ៍​ដែល​កវី អ្នកនិពន្ធ បង្កើតឡើង ហើយ​អធិប្បាយ​តាមរយៈ​ការប្រើ​ពាក្យពេចន៍ ឃ្លាប្រយោគ​នៅក្នុង​អត្ថបទ​ពាក្យកាព្យ ពាក្យកម្រងកែវ ពាក្យរាយ ធ្វើ​ឲ្យ​អ្នកអាន​មានចិត្ត​រំភើប ជឿ​ស្លុង​ទៅដោយ​មនោសញ្ចេតនា​ទុក្ខព្រួយ សប្បាយ កំហឹង ភ័យខ្លាច ត្រេកត្រអាល សង្ឃឹម អស់សង្ឃឹម ស្រឡាញ់ ស្អប់​ឬ​ការទទួលយក​ជំនឿ​ណាមួយ​ដោយ​ពុំ​ចាំបាច់​ពិចារណា​វែងឆ្ងាយ​ឡើយ​។​

​ឧទាហរណ៍​(...) ទុំ​ស្រែកថា​ឱ​ព្រះពាយ​ផាត់ ទាវ​អើយ​បែក​បាត់​ធុំ​ពិដោរ ជាប់​តែ​ក្លិន​ក្លែប​អែប​គន្ធ រស​រូប​ទាវ​ចោរ​ចើក​ចោល​ប្ដី​។ ឲ្យ​នៅតែ​ឯង​តែ​អញ​សោះ ទាវ​គ្មាន​ស្រណោះ​កោត​ចិត្ត ចិត្ត​ស្រស់​ឥត​ធ្យាន​គ្មាន​ប្រណី បាន​ងួន​ជា​ប្ដី​មិន​ខ្ចី​ទុំ​។ ឱ​! ទាវ​អើយ​ទុក្ខ​បង​ចម្លែក បង​ឡើងដល់​ស្អែក​ទី​ត្បូងឃ្មុំ ម្លេះ​សម​អរជូន​គេ​គិត​គុំ ហៅភ្ញៀវ​ជួបជុំ​សម្លាប់​បង​។​(...)


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com