ពីនេះ ពីនោះ
តើ​ពាក្យ​« ម៉ត់ចត់ និង ហ្មត់ចត់​»​មួយណា​ទើប​ជា​ពាក្យ​ត្រឹមត្រូវ​?
05, Jan 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​កំណត់ថា​ពាក្យ​« ម៉ត់ចត់ និង ហ្មត់ចត់​» អាច​សរសេរ​បាន​ដូចគ្នា មាន​ភាពត្រឹមត្រូវ​ដូចគ្នា​។ ពាក្យ​នេះ​មានន័យថា​៖



​ម៉ត់ចត់ ឬ ហ្មត់ចត់ មាន​ថ្នាក់​ពាក្យ​ជា​(​គុ​) មានន័យថា ស្អាត​, បរិសុទ្ធ​, ប្រពៃ​, ឥត​មន្ទិល​, ត្រឹមត្រូវ​, គ្រប់គ្រាន់​, ដែល​គួរ​ដល់​កា​រៈ មនុស្ស​ហ្មត់ចត់​, ចិត្ត​ហ្មត់ចត់​, គំនិត​ហ្មត់ចត់​, ធ្វើការ​ហ្មត់ចត់​, ចេះ​ហ្មត់ចត់​។ ពាក្យ​នេះ​គេ​សរសេរ​«​ម៉ត់ចត់​» ក៏មាន តែ​មិនសូវ​ប្រើ ច្រើន​ប្រើ​តាម​ប្រភពដើម​ថា ហ្មត់ចត់ នេះឯង​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com