ពីនេះ ពីនោះ
គន្លឹះ​ខ្លីៗ​ទាំង ២០ ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​អ្នក ស្ថិតស្ថេរ​គង់​វង់​
07, Jan 2016 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ស្នេហា​ស្ថិតស្ថេរ​យូរអង្វែង គឺជា​អ្វីដែល​អ្នក​ជ្រើសរើស និង​កំណត់​បាន តាមរយៈ​ការថែរក្សា និង​បង្កើន​ទំនាក់ទំនង​របស់​អ្នក​។​

​ខាងក្រោម​នេះ គឺជា​គន្លឹះ​សាមញ្ញៗ ហើយ​ងាយៗ​មួយចំនួន ដែល​អ្នក​គួរ​ធ្វើ ដើម្បី​សេចក្តីស្នេហា និង​ទំនាក់ទំនង​របស់​អ្នក ៖
1.    ដើរលេង និង​ស្វែងរក​កន្លែង​ថ្មីៗ​ជាមួយគ្នា​
2.    អត់ឱន​ឲ្យ​គ្នា​ភ្លាមៗ​
3.    បំភ្លេច និង​កុំ​រក្សា​កំហុស​ក្នុង​ចិត្ត​
4.    ទាក់ទង និង​ស្តាប់​ឲ្យ​បាន​ច្រើន​
5.    ស្វែងរក​គោលដៅ និង​ម​ហិ​ច្ឆិ​តា​ជាមួយគ្នា​
6.    កំណត់​គោលដៅ​អនាគត​
7.    រៀន​និយាយថា “​អរគុណ​” ចំពោះ​មនុស្ស​នៅ​ជុំវិញខ្លួន និង​ដៃគូ​របស់​អ្នក​ឲ្យ​បាន​ញឹកញាប់​
8.    អបអរ​សារ​ទរ និង​ផ្តល់​តម្លៃ​ឲ្យ​ខ្លួនឯង​ទាំងពីរ​
9.    គ្រប់គ្រង​ការខាតបង់ ឬ​ចំណុច​ខ្វះខាត​ជាមួយគ្នា​
10.    គោរព​គ្នា​ទៅវិញទៅមក​
11.    ធ្វើ​ឲ្យ​ដៃគូ​អ្នក​ភ្ញាក់ផ្អើល នឹង​រឿង​ដែល​អ្នក​ជោគជ័យ​
12.    រៀនសូត្រ​បន្ថែម​ជាមួយគ្នា​
13.    គោរព និង​គាំទ្រ​គំនិត​ដៃគូ​របស់​អ្នក​
14.    គោរព​ពេលវេលា ដែល​អ្នក​ត្រូវ​ចំណាយ​ជាមួយគ្នា​
15.    សរសើរ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ដៃគូ​អ្នក​
16.    ចម្អិនម្ហូប​អាហារ​ដែល​គេ​ចូលចិត្ត​
17.    កុំ​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ចេញមតិ​រប​ស់​អ្នក​
18.    គិតថា​គេ ជា​មនុស្ស​ល្អ​បំផុត​សម្រាប់​អ្នក ហើយ​មិនត្រូវ​មើល​អ្នកផ្សេង​ឡើយ​
19.    ធ្វើជា​ទ័ព​ជំនួយ ពេលដែល​គេ​ត្រូវការ​
20.    ធ្វើ​ចិត្ត​ឲ្យ​ទូលាយ និង​ចែករំលែក​គ្រប់​រឿងរ៉ាវ​ជាមួយគ្នា​៕
 
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com