ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​វេស​ម្ម​វិធី​» មានន័យ​បែបណា​?
09, Jan 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ «​វេស​ម្ម​វិធី​» ដូចខាងក្រោម​៖



​វេស​ម្ម​វិធី មានន័យថា វិធី​តែង​និពន្ធ​មួយបែប ដែល​កវី អ្នកនិពន្ធ​ចេះ​លើកយក​គុណភាព​ពីរ ចលនា​ឬ​សកម្ម​ភាំ​ពពីរ សំនួន​សេចក្ដី​ពី មតិ​ទស្សនៈ​ពីរ​ឬ​អត្តៈ​ខាងក្នុង​និង​ខាងក្រៅ​របស់​តួអង្គ​ណាមួយ ដែលមាន​ភាពផ្ទុយ​គ្នា​មក​ដាក់​ប្រៀប​គ្នា ដើម្បី​ជាប​ធ្យោ​បាយ​ពន្លេច​ឲ្យ​ឃើញ​នូវ​តម្លៃ​អ្វីមួយ​។​

​ឧទាហរណ៍​រឿង​រាមកេរ្តិ៍ ការរៀបរាប់​អំពី​កូ​ខ័ន បង្ហាញ​ពី​ទំនាស់​ខាងក្នុង​និង​ខាងក្រៅៈ (...) សក្តិ​សួន​ជា​អ្នក​ថ្មើរព្រៃ ខ្លួន​ខ្មៅ​ក្រៅ​វិស័យ នូវ​ធ្មេញ​ស​ស្នឹម​ភ្នែក​ច្រាល​។ ខ្លួន​ខ្ចោះ​ខ្លាំង​ខែង​ពេល​ពាល ធាត់​ធំ​មមារ ម​មួរ​មមុល​ព្រឹក្ស​ព្រៃ​។​(...)

© រក្សាសិទ្ធិដោយ thmeythmey.com