ជាតិ
អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់ នឹង​រៀបចំ​ពិធីបុណ្យ​រំលឹក​គុណគ្រូ លើកដំបូង​
29, Jan 2016 , 11:00 am        
រូបភាព
 
​តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ការសិក្សា​នៅ​វិទ្យាល័យ​ក្រឡាញ់ ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ដែរឬទេ​? តើ​អ្នក​ធ្លាប់​ជួបជុំគ្នា និង​បានធ្វើ​កិច្ចការ​ដើម្បី​លោកគ្រូ​-​អ្នក​ដែរឬទេ​?  នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ អតីត​សិស្ស​ទាំងអស់ នឹង​មានឱកាស​ជួបជុំគ្នា​ជា​លើកដំបូង​ក្នុង​ពិធីបុណ្យ​រំលឹក​គុណគ្រូ នៅ​ទីតាំង​វិទ្យាល័យ​ក្រឡាញ់​ដោយផ្ទាល់​។​

 
​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​អតីត​សិស្ស​វិទ្យាល័យ​ក្រឡាញ់​ដែលជា​អ្នក​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​៖

«​យើងខ្ញុំ​សូម​អំពាវនាវ​និង​ជូនដំណឹង​ដល់​បងប្អូន មិត្តភក្តិ​ដែលជា​អតីត​សិស្ស​នៃ​វិទ្យាល័យ​ក្រឡាញ់ ឲ្យ​បាន​ជ្រាបថា យើង​នឹង​ធ្វើការ​រៃអង្គាស​ថវិកា​ចាប់ពី​ថ្ងៃ​នេះ​តទៅ​រហូតដល់​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៦ ។ ហេតុដូចនេះ បើសិនជា​បងប្អូន​មិត្តភក្តិ​ដែលជា​អតីត​សិស្ស​នៃ​វិទ្យាល័យ​ក្រឡាញ់​មានបំណង​ចង់​ចូលរួម​ពិធីជប់លៀង​ដើម្បី​រលឹក​គុណ​លោកគ្រូ​អ្នកគ្រូ មេត្តា​រួសរាន់​បង់​ថវិកា​ចូលរួម​ឲ្យ​បាន​ឆាប់​តាម​អ្វីដែល​បងប្អូន​មិត្តភក្តិ​អាចធ្វើ​ទៅបាន​។ អធ្យាស្រ័យ​នូវ​កំហុសឆ្គង​នានា»​។ 

 
​បញ្ជាក់ៈ​ថវិកា​ដែល​យើង​បានកំណត់​គឺ​ម្នាក់​១០០០០០៛=២៥​ដុល្លារ​អាមេរិក​។ ថ្ងៃ​ប្រារព្ធ​ពិធីជប់លៀងៈ ថ្ងៃ​សៅរ៍ ទី​៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​។​
 
​អ្នក​ដែលមាន​បំណង​ចូលរួម សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ​៖
​សៀមរាប​៖
-​លោក ហូ រិទ្ធី​៖ ០១៧ ៣៩២ ៥២៥ ឬ​០៩៦ ៧៦៧ ៧៧ ៨៨
-​លោក គិ​ម ប៊ុន​ថា​ន់​៖ ០១២ ៦៥២ ១១១ ឬ​០១៥ ៦៥២ ១១១
​ក្រឡាញ់​៖
-​លោក អ៊ូ សុខសាន្ត (​ហាង​លក់​ទូរ​សព្ទ​សា​សា ថ្នល់បំបែក​)៖ ០១២ ៩៦១ ៩២១ ៕




សម្រាប់ព័ត៌មាន​បន្ថែម សូមចូលទៅកាន់ទំព័រ​ហ្វេសប៊ុក៖ We Are from Kralanh

© រក្សាសិទ្ធិដោយ thmeythmey.com