ពីនេះ ពីនោះ
តើ​ពាក្យ​«​មនោ​/​បញ្ញា​រូបារម្មណ៍​» មានន័យ​ដូចម្ដេច​នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​?
11, Feb 2016 , 8:27 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង អក្សរសិល្ប៍ ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​មនោ​/​បញ្ញា​រូបារម្មណ៍​» ដូចខាងក្រោម​៖



​ពាក្យ «​មនោ​/​បញ្ញា​រូបារម្មណ៍​» មានន័យថា ជា​រូបារម្មណ៍​ក្នុង​អត្ថបទ​កំណាព្យ អត្ថបទ​ពាក្យរាយ​ដែល​កើតឡើង​តាមរយៈ​ពាក្យពេចន៍ ឃ្លាប្រយោគ​ដែល​រំលេច​ឲ្យ​ដឹង​ដោយ​បញ្ញាញាណ ការពិចារណា ការពិភាក្សា ការសង្កេត ការ​ត្រិះរិះ​។​

​ឧទាហរណ៍​៖ (...) ស្ដេច​គិត​សង្វេគ​អនិច្ចា រូ​បំ​អនត្តា ឥត​ខ្លឹមសារ​សូន្យសោះ​។ សង្សារ​បណ​/​ល្ដា​ទោស​ស្មោះ ឥត​ត្រើយ ឥត​កោះ​ពំនាក់​ពំនឹង​រូប​បាន​។​(...)


© រក្សាសិទ្ធិដោយ thmeythmey.com