ជាតិ
អត្ថបទពាណិជ្ជកម្ម
បទ​ពី​ដើម និង​សម័យ​ច្នៃ​ជាមួយ​ឧបករណ៍​បុរាណ​ខ្មែរ នឹង​បង្ហាញខ្លួន​ក្នុង​កម្មវិធី​តន្ត្រី​ARAK
24, Mar 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ANNUSA Event Planner នឹង​រៀបចំ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ ដែលមាន​ឈ្មោះថា តន្ត្រី ARAK នៅ​ថ្ងៃទី​៩​ខែមេសា ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ តន្ត្រី ARAK ជាការ​ប្រគំ​តន្ត្រី​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៨​យប់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ។

​លោក សេង ពិសិដ្ឋ នាយក​ក្រុមហ៊ុន ANNUSA បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការប្រគំ​តន្ត្រី ARAK នេះ គឺ​រៀបចំ​ក្នុង​គោលបំណង​អភិរក្ស និង​អភិវឌ្ឍន៍​តន្ត្រី​ខ្មែរ​។ លោក​បន្តថា ដើម្បី​ថែរក្សា​តន្ត្រី ទាល់តែ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ចូលចិត្ត និង​ស្រឡាញ់​តន្ត្រី​ខ្មែរ​ជាមុន​តាមរយៈ​បង្កើត​កម្មវិធី​ទាក់ទង​នឹង​ឧបករណ៍​តន្ត្រី​ខ្មែរ​ឲ្យ​បាន​ច្រើន​។​

​បើតាម​លោក សេង ពិសិដ្ឋ ការប្រគំ​តន្ត្រី ផ្តោតលើ​បទ​ការច្នៃ​បទ​ចម្រៀង​ជំនាន់​៦០ និង​បទ​សម័យ​បច្ចុប្បន្ន ទៅ​ប្រគំ​ជាមួយ​ឧបករណ៍​បុរាណ​ខ្មែរ​ដែល​រួមមាន​ចាប៉ីដងវែង ស្គ​ដៃ និង​ទ្រខ្មែរ​ជាដើម​។ អ្នកចូលរួម​នៅក្នុង​កម្មវិធី​នេះ ក៏​នឹង​បាន​រាំលេង​កម្សាន្ត​ទាំងពី​ចាប់ផ្តើម​កម្មវិធី រហូតដល់​ចប់ ជាមួយនឹង​នឹង​បទ​ចម្រៀង​ដែល​ត្រូវបាន​យកទៅ​ប្រគំ​ជាមួយ​ឧបករណ៍​ភ្លេងខ្មែរ​ទាំងនោះ​ដែរ​។


​សូមបញ្ជាក់ថា ការប្រគំ​តន្ត្រី​ARAK មានការ​ចូលរួម​ពី​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ ដូចជា លោក ហេង ពិ​ទូ DJ អេ​ដា ក្រុម​KlapYaHandz និង​DJ​ល្បីៗ​មួយចំនួនទៀត​។ ជាមួយគ្នា​នោះដែរ ក៏មាន​ការចូលរួម​ពី​ក្រុម​តន្ត្រីបុរាណ​ខ្មែរ ដូចជា ចាប៉ី ទ្រ និង​ស្គរ​ដៃ​មកពី​ខេត្តបន្ទាយមានជ័យ​ផងដែរ​។

​តន្ត្រី ARAK រីករាយ​ជាមួយ​ការ MIX បទ​ចម្រៀង​សំណព្វចិត្ត​របស់​អ្នក​ជាមួយ​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ និង​ចម្រៀង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០​។ តន្ត្រី ARAK ស្មារតី​នៃ​សិល្បៈ​តន្ត្រី​ខ្មែរ​ឆ្លង​ជំនាន់​។


​សម្រាប់​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា និង​រាំ​កម្សាន្ត មានតម្លៃ​៥​ដុល្លារ​សម្រាប់​ខែមីនា​នេះ និង​៦​ដុល្លារ សម្រាប់​ការទិញ​នៅ​ខែមេសា​។ ព័ត៌មាន​បន្ថែម សូម​លោក លោកស្រី អ្នកនាង កញ្ញា ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 012 230 140 / 010 911 776 ឬ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​Anussa ដែលមាន​អាសយដ្ឋាន  https://www.facebook.com/AnussaEventPlanner​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com