ពីនេះ ពីនោះ
ការរស់នៅ​ថ្លៃថ្នូរ មនុស្ស​ត្រូវការ​របស់​៥​យ៉ាង
23, Jul 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទ្រឹស្តី​របស់​ព្រះពុទ្ធ​បាន​ទូន្មាន​ថា តម្លៃ​របស់​មនុស្ស និង​ការរស់នៅ​របស់​មនុស្ស​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ គឺ​ត្រូវមាន​របស់​ប្រាំ​យ៉ាង​។



​ទី​១.​មនុស្ស​ត្រូវមាន​សំលៀកបំពាក់​សមរម្យ និង​ចំណីអាហារ​គ្រប់គ្រាន់​

២. មនុស្ស​ត្រូវមាន​ជម្រក​សមរម្យ ពោលគឺ​ត្រូវមាន​ផ្ទះសម្បែង​រស់នៅ​សមរម្យ​

៣. មនុស្ស​ត្រូវមាន​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ពេល​មាន​ជំងឺ ពោល គឺ​ត្រូវមាន​វិស័យ​សុខាភិបាល ដែល​ធានា​ក្នុងការ​ការពារ​សុខភាព​ប្រជាជន​។

៤. មនុស្ស​ត្រូវ​ទទួលបាន​ការសិក្សា និង​បណ្តុះបណ្តាល​ទាំង​ផ្នែក​សីលធម៌ និង​វិជ្ជាជីវៈ​។​

​និង​ទី​៥ មនុស្ស​ត្រូវមាន​ការងា​រ​ធ្វើ ពីព្រោះ​ការងារ​ជា​ប្រភព​ចំណូល និង​ជា​ប្រភព​នៃ​ការបញ្ចេញ​កម្លាំង​ពលកម្ម​ដើម្បី​សុខភាព ព្រមទាំង​ជា​ប្រភព​នៃ​ការរីកលូតលាស់​របស់​មនុស្ស​៕   


Tag:
 ​ព្រះពុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com