ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុវវ័យ គួរសម្រេចកាមដោយខ្លួនឯង ល្អជាងការរួមភេទ ជាមួយសង្សារ?
× ជាការពិតណាស់ ការជជែក ឬអប់រំអំពី រឿងផ្លូវភេទ ប្រហែលជាមិនល្អទេ សម្រាប់ប្រពៃណីខ្មែរ ហើយក៏មិនមានមនុស្សច្រើនដែរ ដែលនិយាយអំពីវា ជាពិសេស គឺក្មេងស្រីតែម្តង។ ប៉ុន្តែ តើអ្នកច្បាស់ទេថា គេនឹងស្វែងយល់ ឬចង់សាកដោយខ្លួននោះ? ជាការពិតណាស់ សម័យនេះទៅហើយ ទោះបីជាអ្នកហាម អ្នកមិននិយាយ ក៏ក្មេងៗអាចដឹង និងឆ្ងល់ដែរ អញ្ចឹង ម៉េចក៏មិនប្រាប់ ឬអប់រំគេ ដោយផ្ទាល់ខ្លួនឯងទៅ?
ដូច្នេះហើយ ទើបថ្ងៃនេះ គេហទំព័រយើង សូមណែនាំយុវវ័យទាំងអស់ គួរស្វែងយល់ឲ្យបានច្បាស់ អំពីរឿងផ្លូវភេទ មុនដើរលើផ្លូវមួយនេះ។
ការលេងខ្លួនឯង ឬជួយខ្លួនឯ ឬសម្រេចកាមដោយខ្លួនឯង ជាការប៉ះពាល់ ស្ទាបអង្អែល ឬធ្វើយ៉ាងណា ឲ្យខ្លួនឯងស្រើបស្រាល និងឈានដល់ចំណុចកំពូល ដូចជាពេលរួមភេទដែរ។ ភាគច្រើន គេតែងធ្វើទៅលើសុដន់ និប្រដាប់ភេទ អមជាមួយនឹងការ ចាក់វីដេអូអាសអាភាស ហើយស្តាប់សម្លេងតិចៗ។ ក្រៅពីនេះ គេក៏អាចប្រើឧបករណ៍សិច ដើម្បីជាជំនួយដែរ។
យុវវ័យ គួរសម្រេចកាមដោយខ្លួនឯង ល្អជាងការរួមភេទ ជាមួយសង្សារ? ហេតុអ្វីទៅ?
ការសម្រេចកាម ដោយខ្លួនឯង ជារឿងធម្មតានោះទេ សម្រាប់មនុស្សវ័យជំទង់ ហើយស្ថិតិក្រៅប្រទេស បានឲ្យដឹងថា ក្មេងប្រុស ៩៥ ភាគរយ និងក្មេងស្រី ៨៩ ភាគរយហើយ ដែលធ្វើបែបនេះ។ វាជាចំនួនដ៏ច្រើនបំផុត ចុះចំណែកខ្មែរយើង? មិនមានការសិក្សាឡើយ ដូច្នេះ យើងមិនអាចនិយាយថា ប៉ុន្មាននោះទេ ប៉ុន្តែ ប្រាកដជាមានហើយ។ ការសម្រេចកាម ដោយខ្លួនឯង ធ្វើឲ្យគេមានអារម្មណ៍ល្អ និងសុខស្រួល ជាពិសេស អ្នកដែលគ្មានដៃគូរួមភេទ ឬមិនចង់រួមភេទ។
យ៉ាងណាមិញ ការធ្វើបែបនេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចំពោះយុវវ័យ ដូចជា ៖
- សម្រាប់មនុស្សស្រី មិនចាំបាច់បាត់បង់ “ព្រហ្មចារីយ៍” ទៅឲ្យសង្សារ មុនថ្ងៃរៀបការ ហើយក៏មិនអាចទួញសោក ពេលគេបោះបង់ចោលដែរ
- ស្គាល់អ្វីទៅហៅថា ភាពសុខស្រួល ដោយមិនចាំបាច់រួមភេទ
- ការសម្រេចកាមដោយខ្លួន ជាជម្រើសដ៏ល្អ សម្រាប់អ្នកមនុស្សភេទទី ៣
- មិនព្រួយថាមានផ្ទៃពោះ ដោយមិនចង់បាន
- មិនព្រួយឆ្លងជំងឺកាមរោគ ជំងឺរលាកថ្លើម និងជំងឺអេដស៍ជាដើម៕
ផ្តល់សិទ្ធដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com