អន្តរជាតិ
ដើម្បី​កុំ​ឲ្យ​ឆ្កែ​ខាំ តើ​អ្នក​ត្រូវធ្វើ​ដូចម្តេច​?
22, Apr 2017 , 2:00 pm        
រូបភាព
ដោយ: ធីតា
 
​ការភ័យខ្លាច​សត្វ​ឆ្កែ​អាច បណ្តាលមកពី​ភាព​បាក់ស្បាត ដោយសារ​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ​។ ដើម្បី​កាត់បន្ថយ​អារម្មណ៍​ភ័យខ្លាច​នេះ យើង​ត្រូវ​យល់​ពី​អាកា​រៈ​មួយចំនួន​របស់​សត្វ​នេះ ដើម្បី​ជៀសផុត​ពី​ការតក់ស្លុត​តាំងពី​ឃើញ​ជា​លើកដំបូង​។​

 
​សត្វ​ឆ្កែ​មិនដែល​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​ទេ​។ វា​សម្តែង​ភាពកាចសាហាវ នៅពេលដែល​វា​យល់ថា ខ្លួន​វា​ស្ថិត​ស្ថានភាព​គំរាមកំហែង​។ ជាទូទៅ វា​មិន​ខាំ​ភ្លាមៗ​ទេ​។ វា​សម្តែង​អាកា​រៈ​មួយចំនួន​ដូចជា ដើរ​ថយក្រោយ បិទមាត់ ញេញធ្មេញ ស្លឹកត្រចៀក​បះ​ឡើងលើ និង​ទម្លាក់​គូថ​ចុះ​បន្តិច​។ បើ​ឃើញ​អាកា​រៈ​អស់ទាំង​នេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ខ្លួន​។​
 
​ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ តើ​អ្នក​គួរ​ប្រព្រឹត្ត​ខ្លួន​យ៉ាងដូចម្តេច​?
•    មិនត្រូវ​កម្រើកខ្លួន​ទេ ហើយ​កុំ​ចេញ​ស្តី​អ្វី​ទាំងអស់​។ រាល់​សកម្មភាព​របស់​យើង​នឹងធ្វើ​ឲ្យ​សត្វ​ឆ្កែ​យល់ថា ជាការ​គំរាមកំហែង​។​
•    មិនត្រូវ​សម្លឹងមើល​សត្វ​ឆ្កែ​ចំៗ​ជាដាច់ខាត​។​
•    កុំ​បែរខ្នង​ដាក់​វា ជាពិសេស​កុំ​រត់​ឲ្យ​សោះ​។​
 
​ការប្រព្រឹត្ត​ខ្លួន​នេះ​អាច​ឲ្យ​អ្នក​ជៀស​ផុតពី​គ្រោះថ្នាក់​ត្រូវ​ឆ្កែ ខាំ​ជា​លើក​ទី​ពីរ ហើយក៏​មិនចាំបាច់​តក់ស្លុត​ចំពោះ​គ្រប់​សត្វ​ឆ្កែ​ដែរ​៕

Tag:
 ប្លែក​
  ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com