ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP នឹង​ចុះមូលដ្ឋានកាន់តែ​ខ្លាំង​ បើទោះបី​ឯកឧត្តម កឹម សុខា​ កំពុងរួបរឹត​ដោយ​បណ្តឹង​
25, Apr 2016 , 4:30 pm        
រូបភាព
ដោយ:
គណបក្សសង្គ្រោះជាតិ  នឹងធ្វើសកម្មភាពចុះមូលដ្ឋានឲ្យបានខ្លាំងបន្ថែមទៀត បើទោះពេលនេះ ប្រធានស្តីទីគណបក្សនេះ គឺឯកឧត្តម កឹម សុខា កំពុងរុំ​ព័ទ្ធដោយបណ្តឹង​ទាមទារប្រាក់ដល់លានដុល្លារជុំវិញរឿងអាស្រូវស្នេហារបស់​ឯកឧត្តម កឹម សុខា និងកញ្ញាស្រី​​មុំ។ បើតាម​សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រឆាំងនៅរសៀលនេះ។



ក្រៅពីដាក់ផែនការចុះមូលដ្ឋានឲ្យកាន់​តែខ្លាំង​  គណបក្សសង្គ្រោះជាតិ ក៏បានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍នយោបាយ​នាពេល​បច្ចុប្បន្ន ដោយបក្សនេះយល់ថា ស្ថានភាពនយោបាយ​នៅកម្ពុជា​សព្វថ្ងៃនេះ មានសភាពធ្ងន់ធ្ងរ ដែលអាច​គ្រោះថ្នាក់​ដល់​គោលការណ៍លទ្ធិប្រជា​ធិបតេយ្យ​ សេរីភាព​ និងការបោះឆ្នោតនាពេលខាងមុខ។ ការប្រកាសបែប​នេះ​ ធ្វើឡើង ក្រោយពីគណកម្មាធិការអចិន្រ្តៃយ៍​គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំបន្ទាន់​ ដើម្បីវាយ​តម្លៃ​លើស្ថានការណ៍នយោបាយបច្ចុប្បន្ន​។ 

សេចក្តីសម្រេចនៃ​កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សដែលដឹកនាំ​ដោយ​ឯកឧត្តម កឹម សុខា​ អនុប្រធានគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី ២៥ ខែមេសា ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់បក្សនេះ ក្នុងការប្រើយន្តការរបស់ខ្លួន ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយបច្ចុប្បន្នវិល​មក​រក​សភាព​ធម្មតាវិញ៕


Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com