ពីនេះ ពីនោះ
សុខភាព៖ ម្តាយខ្វះអាហារូបត្ថម្ភ អាចប៉ះពាលដល់ការលូតលាស់ ខួរក្បាលរបស់ទារក
×
មនុស្សជាច្រើននឹងនិយាយថា ភាពវ័យឆ្លាត គឺជាហ្សែនដែលឪពុកម្តាយផ្តល់ឲ្យ ហើយអ្នកមិនអាចធ្វើអ្វីចំពោះរឿងនេះច្រើនបានឡើយ។ រឿងនេះខ្ញុំមិនមែននិយាយអំពី ការបែងចែកភាពឆ្លាតវៃ របស់ក្មេងម្នាក់ឡើយ តែជាការនិយាយអំពី ការលូតលាស់ធម្មតារបស់ខួរក្បាលប៉ុណ្ណោះ ហើយវាក៏អាស្រ័យទៅលើ ជីវជាតិដែលម្តាយញ៉ាំច្រើនប៉ុណ្ណាដែរ។ អ្វីដែឡម្តាយញ៉ាំ ជាពិសេស ក្នុងដំណាក់កាលដំបូង និងចុងក្រោយ នៃការមានផ្ទៃពោះ គឺមានឥទ្ធិពលទៅលើការលូតលាស់ខួរក្បាល និងសរសៃប្រសាទរបស់ក្មេង។ របបអាហាររបស់ម្តាយ ពិតណាស់ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់ ខួរក្បាលរបស់ទារកក្នុងផ្ទៃ។ ការបញ្ចូលជាអាហារសម្បូរប្រូតេអ៊ីន និងអូមេហ្គាបី អាចជួយដល់ការលូតលាស់របស់ក្មេងបាន។
តាមពិត មានការសិក្សាច្រើន ក៏បញ្ជាក់អំពីរឿងដូចគ្នានេះដែរ។ ការសិក្សាមួយ ដែលចុះផ្សាយក្នុងសារព័ត៌មាន Obstetrics and Gynaecology បានបញ្ជាក់ថា ការញ៉ាំប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គាបី ក្នុងពេលមានផ្ទៃពោះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើតប្លុកជាច្រើន សម្រាប់ខួរក្បាល និងបាតភ្នែករបស់ទារកក្នុងផ្ទៃ។ ការលូតលាស់ខួរក្បាលទារក នឹងធ្វើឡើងខ្លាំង ក្នុងពាក់នៃត្រីមាសទីពីរ ហើយការលូតលាស់នេះនៅតែខ្ពស់ ក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិត ព្រមទាំងបន្តទៅថ្ងៃអនាគត ច្រើនឆ្នាំទៀត។ ក្នុងពេលមានផ្ទៃពោះ របបអាហាររបស់ម្តាយ គួរតែមានប្រូតេអ៊ីន និងអូមេហ្គាបីកាន់តែច្រើន ដោយគ្រាន់តែញ៉ាំត្រីសម្បូរខ្លាញ់ ២ ដងក្នុងមួយថ្ងៃ អាចគ្រប់គ្រាន់ទៅហើយ។ យ៉ាងណាមិញ បើសិនជាអ្នកមិនចូលចិត្តញ៉ាំត្រីទេ អ្នកគួរតែប្រើថ្នាំបំប៉ន ដែលមានជាតិខ្លាញ់អូមេហ្គាបីនេះទៅ។
ទោះបីជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍នៃការញ៉ាំអាហារមានប្រូតេអ៊ីន និងអូមេហ្គាបីខ្ពស់ គឺមិនមានការហាមឃាត់ លើការមានផ្ទៃពោះ នៅដំណាក់កាលណាមួយឡើយ។ តាមពិត តម្រូវការជីវជាតិទាំងនេះ នៅតែខ្ពស់ទៀតក្នុងពេលបំបៅដោះកូន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com