ពីនេះ ពីនោះ
ខ្វែកជាប្រភេទបក្សីរកស៊ីពេលយប់
× ខ្វែកជាប្រភេទបក្សីម្យ៉ាង នៅពេលពេញវ័យ ចំពុះ ក្បាល និងខ្នងពណ៌ខ្មៅ ភ្នែកក្រហម ក និងទ្រូងពណ៌ស ចំណែកឯស្លាបពណ៌ប្រផេះចាស់។ ប៉ុន្តែនៅពេលមិនទាន់ពេញវ័យខ្លួនទាំងមូលរបស់វា មានពណ៌ត្នោតលាយអុជៗស។ បក្សីនេះ តែងតែមានវត្តមាននៅវាលភក់រុក្ខជាតិវាលស្រែ ព្រៃកោងកាង ។ ខ្វែក ជាបក្សីដែលរកស៊ីពេលយប់ និងរស់នៅកន្លែងគុម្ពោតស្ដុកពេលថ្ងៃ។ ចំពោះរដូវបន្ដពូជ បក្សីនេះធ្វើការបន្ដពូជចាប់ពីខែមីនា ដល់ខែ មករា និងមានចំនួនពងចាប់ពី៣ទៅ៥ពងប៉ុណ្ណោះក្នុងមួយរដូវបន្ដពូជ៕
ដកស្រង់ពីសៀវភៅ៖ សត្វស្លាបនៃប្រទេសកម្ពុជា, រៀបរៀងដោយលោកតាន់ សេដ្ឋា និង កូលីន ភូល
Tag:
បក្សីនៅប្រទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com