ពីនេះ ពីនោះ
តើ​ពាក្យ «​ស្រមើល​ស្រមៃ និង ស្រមើស្រមៃ​» មួយណា​ទើប​ជា​ពាក្យ​ត្រូវ​?
03, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន អាច​នៅមាន​ការច្រឡំ​ក្នុងការ​សរសេរ​ពាក្យ​ថា «​ស្រមើល​ស្រមៃ​» និង​ពាក្យ​ថា​«​ស្រមើស្រមៃ​» ដោយ​មិន​ច្បាស់​ថា​ពាក្យ​មួយណា​ត្រឹមត្រូវ ហើយ​មួយណា​មិន​ត្រឹមត្រូវ​នោះទេ​។ ប៉ុន្តែ​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ ត្រូវ​សរសេរថា «​ស្រមើស្រមៃ​» ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​នេះ​កើតចេញពី​ការ​ផ្សំ​ចូលគ្នា​រវាង​ពាក្យ​ថា «​ស្រមើ​» និង ពាក្យ​«​ស្រមៃ​»៖



​ពាក្យ​«​ស្រមើ​» ជា​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ស្រមៃ​ថាៈ ស្រមើស្រមៃ ស្រមៃ​បន្ដិចបន្តួច​, ស្រមៃ​រហាក់រហៀង​។

​ចំណែក​ពាក្យ​«​ស្រមៃ​» ជា​កិរិយាសព្ទ មានន័យថា ភ្នក​ដល់ ឬ​ផ្អូក​ដល់​ហាក់ដូចជា​ឮ​ឬ​ឃើញ ឬថា​នឹង​បាន​តាម​បំណង​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com