ជាតិ
រូបត្លុក
ព័ត៌មាន​មិនទាន់​សេរី នៅក្នុង​ថ្ងៃ​«​ទិវា​សេរីភាព​សារព័ត៌មាន​»
03, May 2016 , 10:19 am        
រូបភាព
ដោយ:
 ភ្នំពេញ​៖ សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​មួយចំនួន​ពេញលេញ​ហើយ​។ តែ​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត សេរីភាព​សារព័ត៌មាន​ទើប​ទទួលបាន​បាន​មួយផ្នែក​។ អ្នកកាសែត​មួយចំនួន​នៅ​បន្ត​រង​ការគំរាមកំហែង សម្លាប់ ចាប់ចង​ដាក់ពន្ធនាគារ ធ្វើការ​របស់ខ្លួន​ក្នុងការ​ភ័យខ្លាច ឬ​មិនទាន់មាន​សេរីភាព​ពេញលេញ​ជាដើម​។



​អ្នកកាសែត​ខ្លះ ស្ថិតនៅ​ជា​ចំណាប់ខ្មាំង​នៃ​ឧ​ត្ត​ម​គតិ​ខ្លួនឯង​នៅឡើយ មានន័យថា ឃើញ​ការពិត​១០០​ភាគរយ តែ​ធ្វើ​សេចក្តីរាយការណ៍​ការពិត​តែ​ផ្នែក​ណាមួយ​ប៉ុណ្ណោះ​។ ងាក​មក​នៅក្នុង​ប្រទេស​កម្ពុជា​វិញ សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​១៣៩​នៅ​ឆ្នាំ​២០១៥ មក​លេខ​១២៨​ក្នុងចំណោម​១៨០​ប្រទេស​នៅ​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍ 2016 World Press Freedom Index របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​ទើបតែ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២០ ខែមេសា​កន្លងមកនេះ​។ កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​មុន តែ​ស្ថិតនៅ​លេខ​រៀង​ខ្ពស់​នៅឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com