ពីនេះ ពីនោះ
តើពាក្យ «វិប្បការ» មានន័យដូចម្ដេច?
× នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពាក្យថា«វិប្បការ» ដូចខាងក្រោម៖
ពាក្យ«វិប្បការ» មានថ្នាក់ពាក្យជា( ន.) ជា(បា.)(សំ.) មានន័យថា សេចក្ដីមើលងាយ, ការមាក់ងាយ មាក់ថោក ។ ការធ្វើឲ្យគេប្រទះអន្តរាយ, ការធ្វើឲ្យគេបានសេចក្ដីទុក្ខពិបាក, សេចក្ដីព្យាបាទ, ការធ្វើអាក្រក់ទៅរក, អំពើអាក្រក់ ដូចជា៖ ធ្វើវិប្បការ, មានវិប្បការ, ប្រទះវិប្បការ។ ពាក្យ មានអត្ថន័យដូចគ្នា និងពាក្យ «វិប្រការ» ដែរ៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com