ពីនេះ ពីនោះ
​តំណក់ទឹក​
04, May 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​កំសត់​៖ ថៃ ធី​ម , ០១២ ៤៥៧ ៦៣០
​ដំរី​ជាន់ខ្លា ០២, ០៥, ២០១៦



​ពីរ​ដប់​ប្រាំមួយ​ព្រួយ​ម៉ា​ប្រទេស​    ​                ​រដ្ឋបាល​ប្រហែស​រាស្ត្រ​ភយន្តរាយ​
​រងគ្រោះ​រាំងស្ងួត​ហួត​បឹង​បារាយណ៍​    ​           ​អូរ​ស្ទឹង​ទាំងឡាយ​ប្រេះ​បែក​ក្រហែង​។​

​ប្រឡាយ​គ្មាន​ទឹក​នឹកគិត​មិន​យល់​    ​    ​      ឈើ​រត់ចោល​គល់​ផ្លូវថ្នល់​បែកផ្សែង​
​អណ្ដូង​គ្មាន​ទឹក​ពិ​កបាក​ក្រៃលែង​    ​    ​          រាស្ត្រ​រស់​ចំបែង​ពឹង​មេឃ​មេត្តា​។

​រាំ​ញី​កែងជើង​សប្បាយ​អស់ដៃ​    ​              ​ក្រោម​កំដៅថ្ងៃ​ល្បី​ពេញ​រដ្ឋា​
​មន្ត្រី​ចាស់​ក្មេង​សប្បាយ​អស្ចារ្យ​    ​                ​ភ្លេច​អស់​ខេមរា​ជួប​គ្រោះ​ទុក្ខភ័យ​។​

​បញ្ហា​កើតមាន​គ្មាន​ផែនការ​ទប់​    ​               ​ប្រឡាយ​ទំនប់​ទប់ទឹក​ចាស់​ថ្មី​
​ប្រឹង​ដើរ​ចែក​ទឹកបាន​ប៉ុន្មាន​ថ្ងៃ​    ​                 ​អណ្ដូង​បុកដី​មិនដែល​ខ្វល់​ធ្វើ ។​

​ផែនការ​វែងឆ្ងាយ​រដ្ឋ​មិន​ខ្វល់​គិត​    ​    ​        កែច្នៃ​ប្រឌិត​មិន​ខ្វល់​អើពើ​
​រដ្ឋបាល​ថ្នាក់ក្រោម​ដេកចាំ​ថ្នាក់លើ​           ​    ​បញ្ជារ​ទើប​ធ្វើ​ចេញ​តំណក់ទឹក​។​

តំណក់ទឹក​ហ្នឹង​ផឹក​ម្ដេច​បើ​ឆ្អែត​        ​    ​គ្រប់​ក្រុង​ស្រុក​ខេត្ត​ប្រជា​វរវឹក​
​ឬ​ទឹក​ទេវតា​អស្ចារ្យ​ពន្លឹក​               ​    ​ប្រើ​យប់​ថ្ងៃ​ព្រឹក​ទឹក​ហ្នឹង​មិន​អស់​។​


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com