រូបត្លុក
ឈឺក្បាល​នឹង​នយោបាយ​ណាស់​…
04, May 2016 , 9:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នយោបាយ​កម្ពុជា​មិន​ស្ថិតនៅក្នុង​វិបត្តិ​ទេ​។ នេះ គឺជា​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។ ប៉ុន្តែ នយោបាយ​ច្របូកច្របល់​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ក្នុង​-​ក្រៅប្រទេស អ្នកស្រាវជ្រាវ អ្នកជំនួញ​តូចតាច អ្នកជំនាញ​ផ្សេងៗ​មួយចំនួន មាន​អារម្មណ៍​លំបាក ហើយ​មិន​ចង់​ធ្វើ​អ្វី​ទាំងអស់​។ ពួកគេ​គិត​វិលវល់ មិនដឹងថា តើ​ត្រូវ​បន្ត​ការវិនិយោគ​របស់ខ្លួន ឬក៏​ត្រូវ​ផ្អាក​ចាំមើល​ការវិវត្ត​នៃ​ស្ថានភាព​នយោបាយ​មួយរយៈ​សិន​។ មិនមែន​តែ​អ្នកជំនួញ​ទេ សូម្បីតែ​និស្សិត ក៏​នាំគ្នា​យក​ខួរ​ក្បាក​មួយផ្នែក​ទៅ​គិត​នឹង​រឿង​នយោបាយ​ដែរ​។ តើ​ពេលណា​ទៅ​ទើប​កូន​ខ្មែរ​ទាំងអស់​ប្រមូល​ខួរក្បាល​ទាំងគ្រប់​ផ្នែក​មក​គិតពី​នយោបាយ​អភិវឌ្ឍ នយោបាយ​បង្កើត​ថ្មី នយោបាយ​ផលិតកម្ម និង​នយោបាយ​ប្រកួតប្រជែង​ជាមួយ​បរទេស​?


Tag:
 ត្លុក
© រក្សាសិទ្ធិដោយ thmeythmey.com