ពីនេះ ពីនោះ
តើ​ពាក្យ «​ភ័យន្តរាយ​, ភយន្តរាយ និង ភ័យ​អន្តរាយ​» មួយណា​ទើប​ត្រឹមត្រូវ​?
05, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​ពាក្យ​ថា «​ភ័យន្តរាយ​, ភយន្តរាយ និង ភ័យ​អន្តរាយ​» នេះ​ប្រហែលជា​នៅមាន​សាធារណជន​ជាច្រើន​នៅមាន​ការ​ស្រពេចស្រពិល​ក្នុងការ​សរសេរ ថា​គួរ​សរសេរ​ពាក្យ​មួយណា​ទើប​ត្រឹមត្រូវ​។​



​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ​«​ភយន្តរាយ​» ចំណែក​ពាក្យ​ថា «​ភ័យន្តរាយ និង​ភ័យ​អន្តរាយ​» ពុំមាន​ក្នុង​វចនានុក្រម​ឡើយ​។

​ពាក្យ​«​ភយន្តរាយ​» មាន​ថ្នាក់​ពាក្យ​ជា​( ន​.) និង​ជា​(​បា​.)​ផង​។ ពាក្យ​នេះ​មកពី​ពាក្យ​ថា (​ភយ​+​អន្តរាយ​)  មានន័យថា អន្តរាយ​ដែល​គួរ​ខ្លាច​, អន្តរាយ​យ៉ាង​សម្បើម ជាដើម​។ ឧទាហរណ៍ កើតមាន​ភយន្តរាយ​, ភយន្តរាយ អ្នកប្រាជ្ញ​ទាំងឡាយ លោក​ពោល​ប្រាប់ថា កើតមាន​ព្រោះ​កម្ម អំពើ​ពាលា បណ្ដាល​ឲ្យ​ជា​ក្ដី​ទុក្ខលំបាក​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com