ពីនេះ ពីនោះ
កំណាព្យ៖ ឈប់​ធ្វើ «​ជា​មនុស្ស​យ៉ាប់​» ព្រោះ​សំរាម​ទៀត​!
05, May 2016 , 12:16 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដោយ​ប៉ាកកា​ខ្មៅ​
​កំណាព្យ​បទ​ពាក្យ​៧

​សំរាម​ចាប់​ច្បាម​យក​សម្រស់​
ធានី​ស្អាត​ស្រស់​ប្រែ​អាប់មុខ​
​សំរាម​ជះក្លិន​ស្អុយគគ្រុក​
សំរាម​ជង្រុក​ផ្ទុក​ជំងឺ​។​


 
​ពេល​ដកដង្ហើម​ក្លិន​ឆ្អើម​ឆ្អាប​
ពេល​ហារ​មាត់​ស្ងាប​នឹកឃើញ​ព្រឺ​
​ខ្លាច​មេរោគ​ចូល​នាំ​ឲ្យ​ឈឺ​
​គ្រប់គ្នា​ដឹងឮ​ប្រភព​ច្បាស់​។​
 
​សំរាម​តាម​ជាប់​យើង​គ្រប់គ្នា​
ពុក​ម៉ែ​មីងមា​ទាំង​ក្មេង​ចាស់​
​សំរាម​គ្រប់គ្នា​អ្នកប្រើប្រាស់​
រឿងនេះ​ដឹង​ច្បាស់​អាច​ដោះស្រាយ​។​
 
​ដើរលេង​ឆ្ងាយ​ជិត​សូម​គិតថា​
ទោះ​ញ៉ាំ​អាហារ​ចំណី​បាយ​
​វេច​ខ្ចប់​រាល់​សំណល់​ទាំងឡាយ​
កុំ​ទុក​រាយប៉ាយ​គ្មាន​សណ្តាប់​។​
 
​បើ​យើង​ចាប់​ស្អាត​ក្រុង​ស្អាត​ដែរ​
ធ្លាប់​ខុស​គួរ​កែ​ជា​លំដាប់​
​ត្រឹម​សំរាម​ចាំបាច់​គេ​ប្រាប់​
ឈប់​ធ្វើ​អ្នក​យ៉ាប់​ព្រោះ​សំរាម​៕
 

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com