ពីនេះ ពីនោះ
តើពាក្យ «សំគិស» មានន័យដូចម្ដេច?
× បច្ចុប្បន្ននេះ ពាក្យថា«សំគិស» មានលើកឡើងមកនិយាយលេងផង រិះគន់គ្នាផងនៅក្នុងសង្គម។ ប៉ុន្តែពាក្យនេះ អាចសាធារណជន នៅមិនទានដឹងថាពាក្យនេះមានអត្ថន័យដូចម្ដេចនោះទេ។
នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា«សំគិស»នេះមានថ្នាក់ពាក្យជាគុណនាម មានន័យថា កខ្វក់, គគ្រក់, គម្រក់, ចោលម្សៀត, កម្សោយ, របស់សំគិស។ ឧទាហរណ៍ មនុស្សសំគិស, មនុស្សគម្រក់, អាសំគិះជាដើម។ ពាក្យនេះអាចសរសេរថា «សំគិះ» ក៏បានដែរ។
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com