ពីនេះ ពីនោះ
កុក​ម្ទេស​ទុំ​មាន​សណ្ឋាន​ខុសគ្នា​រវាង​សត្វ​ញី និង​សត្វ​ឈ្មោល​
06, May 2016 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​កុក​ម្ទេស​ទុំ ចំពោះ​ប្រភេទ​បក្សី​ឈ្មោល ខ្លួន​ទាំងមូល​របស់​វា មាន​ពណ៌​ច្រេះ មាន​រោម​ទ្រូង​ក្រាស​។ ចំណែកឯ​សត្វ​ញី​វិញ មាន​ពណ៌​ស្រអាប់ មាន​ឆូត​ស​ជា​ជួរ​នៅ​ផ្នែក​ពោះ និង​ឆូត​ពណ៌​ច្រេះ​នៅ​ផ្នែក​ខ្នង​។ បក្សី​ប្រភេទ​នេះ តែងតែ​រស់នៅ​តាម​ស្មៅ​ខ្ពស់ៗ​នៃ​តំបន់​វាលភក់​រុក្ខជាតិ  វាលស្រែ និង​ស្រះ​ជាដើម​។​មិនតែប៉ុណ្ណោះ​បក្សី​នេះ បង្ហាញខ្លួន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​ដែល​បាន​រៀបរាប់​ខាងលើ​។ កុក​ម្ទេស​ទុំ ធ្វើការ​បន្ត​ពូជ​បាន​ពង​តែ​ចំណួន​ពី​៣​ទៅ​៥​ពង​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​បន្ដ​ពូជ​របស់​វា​៕


 
 ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​
 

Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com