ពីនេះ ពីនោះ
កំណាព្យ៖ ឱ​ផ្ទៃ​ស្រុក​ខ្មែរ​!
06, May 2016 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​ដំរី​ជាន់ខ្លា ០៤,០៥,២០១៦
​បុរស​កំសត់​ថៃ​ធី​ម​:០១២៤៥៧៦៣០

១/​ឱ​ផ្ទៃ​ស្រុក​ខ្មែរ​ខែរះ​ភ្លឺ​ថ្លា​
ប្រជា​ខេមរា​ធ្លាប់​រស់​ក្សេមក្សាន្ត​
​ភោគផល​ធម្មជាតិ​សម្បូរ​ថ្កើងថ្កាន​
​គ្រប់​ខេត្ត​ភូមិឋាន​បៃតង​ខៀវខ្ចី​។​


 
២/​ស្ទឹង​ព្រែក​ដងអូរ​ទន្លេ​គង្គា​
ម្រឹ​គ្គី​ម្រឹ​គ្គា​រស់នៅ​ពេញ​ដី 
​មច្ឆា​តូចធំ​រស់​ជុំ​សុ​ខី​
ហិច​ហែល​សេរី​តាមចិត្ត​វាច​ង់​។​
 
៣/​ព្រឹក្ស​ព្រៃ​បៃតង​លូត​ស្រស់បំព្រង​
ព្រៃរបោះ​ស្រោង​ដុះ​ឈរ​រហង់​
​សម្រស់​ធម្មជាតិ​ល្អល្អះ​ផូរផង់​
បក្សី​អឺងកង​ជម្រក​មនោ​រម្យ​។​
 
៤/​ត្រពាំង​បឹងបួរ​មាន​ទឹកថ្លា​ខ្យង​
ភ្នំ​ជាំ​ជ្រលង​ពួក​សត្វ​ជួបជុំ​
​ឥឡូវ​រលាយ​សត្វ​ជួប​ទុក្ខ​ធំ​
ក្ដុកក្ដួល​ក្ដៅ​ងំ​ក្រោម​ដៃ​ទេវតា​។​
 
៥/​កាល​ដើម​សម្បូរ​មនុស្ស​សត្វ​សុខ​ស្រួល​
គ្រានេះ​ប្រែប្រួល​ហើយ​ជាតិ​ខេមរា​
​សាប​ប្រាំពីរ​ឆ្នាំ​រាស្ត្រ​ទ្រាំ​ឈឺផ្សា​
​តឹង​ណែន​ឱ​រ៉ា​និយាយ​មិនកើត​។​
 
៦/​បឹង​អូរ​ស្ទឹង​ព្រែក​ញែក​កើត​ផ្ទះថ្ម​
​ធនធាន​ធ្លាក់​ក្រ​ពួក​អត់​កំណើត​
​បំផ្លាញ​ជាតិ​ខ្លួន​ឱ្យដៃ​ខាងកើត​
​អួតខ្លួន​ល្អឆើត​រាស្ត្រ​រង​ទុក្ខ​កម្ម​។​
 
៧/​អាកាស​ប្រែប្រួល​រាស្ត្រ​រស់​ខ្វះ​ទឹក​
សង្គម​វរវឹក​មន្ត្រី​ដេកចាំ​
​បញ្ជារ​ថ្នាក់លើ​ទើប​វាស​កម្ម​
​សស្រាក់សស្រាំ​តម្រូវ​ចិត្ត​មេ​។​
 
៨/​ឱ​ផ្ទៃ​ស្រុក​ខ្មែរ​ប្រែធាតុ​អស់ហើយ​
កែ​មិន​ឡើង​ឡើយ​នាំគ្នា​លក់​កេរ​
​ស្នាដៃ​ដូនតា​បន្សល់​កូន​ខ្មែរ​
ម្ដេច​មិន​ខំ​ថែ​បែរ​ខំ​បំផ្លាញ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com