ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​បុថុជ្ជន​» មានន័យថា​យ៉ាងដូចម្ដេច​?
07, May 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ព្រះពុទ្ធសាសនា គេ​ឧស្សាហ​ឮ ពាក្យ​ថា​«​បុថុជ្ជន​» នេះ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​គេ​មិនអាច​ដឹងថា មាន​ពុទ្ធសាសនិក​ប៉ុន្មាន​នាក់​អាច​ស្គាល់ និង​បានដឹង​ពី​អត្ថន័យរ​បស់ពាក្យ​មួយ​នេះ​។​



​នៅក្នុង​វចនានុក្រម​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត បានសរសេរថា ពាក្យ​«​បុថុជ្ជន​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) ជា​(​បា​.) និង​ជា​(​សំ​.)​ផង​។ ពាក្យ​នេះ​មានន័យថា ជន​មាន​កិលេស​ក្រាស់​, ជន​អ្នកមាន​សេចក្ដី​សៅហ្មង​, សត្វលោក​ក្រៅ​អំពី​អរិយបុគ្គល​ទាំង​៨​ពួក​។ ប៉ុន្តែ​បុថុជ្ជន មាន​ច្រើន​ប្រភេទ មានដូចជា​កល្យាណ​បុថុជ្ជន​, បាប​បុថុជ្ជន បណ្ឌិត​បុថុជ្ជន ពាល​បុថុជ្ជន ជាដើម​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com