ពីនេះ ពីនោះ
តើ​ពាក្យ​ថា​«​អនាធិបតេយ្យ​និយម​» មាន​ប្រភព​មកពីណា​?
07, May 2016 , 8:03 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​អនាធិបតេយ្យ​និយម​» គឺជា​ពាក្យ​ដែលមាន​ប្រភព​មកពី​ពាក្យ​ក្រិ​កថា Anarchia ប្រែជា​ភាសា​ខ្មែរ​ថា ភាព​គ្មាន​អំណាច គ្មាន​រដ្ឋាភិបាល​។​



​ចំពោះ​មនោគមវិជ្ជា​បែប «​អនាធិបតេយ្យ​និយម​» នេះ​គឺ​ចង់​កសាង​សង្គម​មួយ ដែល​គ្មាន​អំណាច​គ្រប់គ្រង​របស់រ​ដ្ឋ គ្មាន​អត្ថិភាព​របស់​រដ្ឋ​។ ប៉ុន្តែ​វា​ត្រូវបាន​ជំនួស​មកវិញ​ដោយ​សហគមន៍​ពលរដ្ឋ​សេរី និង​ដោយ​ស្ម័គ្រចិត្ត​ទៅវិញ​។ គំនិត​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​សម័យបុរាណ​រហូត​មកដល់​មជ្ឈិមសម័យ ហើយ​បន្ត​រីកលូតលាស​ខ្លាំង​នៅក្នុង​សម័យ​ទំនើប តាមរយៈ​ស្នាដៃ​របស់​អ្នកនិពន្ធ​ជន​ជា​រតិ​អង់គ្លេស​ម្នាក់​ឈ្មោះ William Goodwin ដែល​លោក​បានបង្ហាញ​ពី​គំនិត​ថ្មី​ពី​សង្គម​គ្មាន​រដ្ឋ​ក្នុង​ស្នាដៃ​មួយ​របស់លោក​ឈ​ញ​មោះ​ថា «​ស្រាវជ្រាវ អំពី​យុត្តិធម៌​នយោបាយ​» ឆ្នាំ​១៧៩៣៕

​ដកស្រង់​ពី​សៀវភៅ​៖ ចំណុច​ផ្ដើម​ស្ដីពី​វិទ្យាសាស្ត្រ​នយោបាយ​, បណ្ឌិត អ៊ុំ ប៉ុ​ម​



© រក្សាសិទ្ធិដោយ thmeythmey.com