ពីនេះ ពីនោះ
ចារ​មាន​ផ្កា​ពណ៌​ក្រហម​ភាវ និង​ចេញ​មុន​ស្លឹក​
07, May 2016 , 1:27 pm        
រូបភាព
ដោយ: ថ្មីៗ
Butea monosperma (Lam) Taub

ដើម​ចារ គឺជា​ព្រឹក្ស​ដែលមាន​កម្ពស់​ពី​៨ ទៅ​១០​ម៉ែត ហើយ​មាន​ដុះ​ក្នុង​ព្រៃស្រោង ឬ​ទីវាល​ជិត​ផ្ទះ​នៅ​របស់​អ្នកស្រុក​។ ពូជ​រុក្ខជាតិ​នេះ​មាន​ក្នុង​ទ្វីបអាស៊ី​ក្ដៅ​។ ដើម​ចារ មាន​ផ្កា​ពណ៌​ក្រហម​ភាវ និង​ចេញ​មុន​ស្លឹក​។ ក្នុងប្រទេស​ខ្មែរ​យើង​គេ​និយម​ចាក់​ផែនស្វាយ​លើ​ស្លឹក​ចារ​ទុក​ហាលថ្ងៃ​ឲ្យ​ស្ងួត​ដើម្បី​ទុក​បរិភោគ​បានយូរ​។



ចំណែក​ឫស​ខ្ចី​អាច​ស្ងោរ យកមក​បរិភោគបាន​។ ឈើ​ចារ​នេះ គេ​អាច​ប្រើប្រាស់​សម្រាប់​សង់ផ្ទះ សរសៃ​សំបក​ចារ ច្រើន​គេ​វេញ​ធ្វើ​ខ្សែពួរ និង​ធ្វើ​ស្បែកជើងសង្រែក​។ នៅពេលដែល​គេ​កាត់​ដើម គេ​ស​ង្គេ​ត​ឃើញ​មាន​ជ័រ​ពណ៌​ក្រហម​ហូរ​ចេញមកក្រៅ ដែល​ជ័រ​នេះ​គ្រូ​ផ្សំ​ថ្នាំបុរាណ​តែង​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ដំបៅ ឬ​ជំងឺរាក​។ ចំណែក​គ្រាប់​ប្រើ​សម្រាប់​ធ្វើជា​ថ្នាំ​បញ្ចុះ​៕

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]

© រក្សាសិទ្ធិដោយ thmeythmey.com