ពីនេះ ពីនោះ
ត្រដក់​តូច គ្មាន​ថង់យាម​ដូច​ត្រដក់​ធំ​
07, May 2016 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
ត្រដក់​តូច វា​ជា​បក្សី​ដែលមាន​រូបរាង និង​មាឌតូច​ជាង​ត្រដក់​ធំ មាន​ស្លាប​ខ្មៅ​ទាំង​លើ​ទាំង​ក្រោម និង​គ្មាន​ថង់យាម​ដូច​ត្រដក់​ធំ​ឡើយ​។ បក្សី​នេះ នី​ពេល​បន្ដ​ពូជ ស្បែ​ក្បាល​របស់​វា​ឡើង​ក្រហម​។ ជាទូទៅ​គេ​ប្រទះឃើញ​បក្សី​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង​ដូចជា​ព្រៃរនាម (​ព្រៃ​លិច​ទឹក​តាម​រដូវ​) ព្រៃកោងកាង និង​វាលភក់​ជាដើម​។

 

ចំណែកឯ នៅ​តំបន់​បឹង​ទន្លេសាប វិញ​គឺជា​កន្លែង​ដែលជា​សំបុក​ពង​កូន​យ៉ាង​ធំ​របស់​ត្រដក់​តូច​នេះ និង​មាន​បន្ទាយ​ពង​កូន​មួយចំនួន​នៅ​ខេត្តព្រះវិហារ​ផងដែរ​។ បក្សី​នេះ​ធ្វើការ​បន្ត​ពូជ ចាប់ពី​ខែតុលា ដល់​ខែមិថុនា ហើយ​អាច​ពង​បានត្រឹមតែ​២ ទៅ​៤ គ្រាប់​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​៕

​ក​ស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 Lesser Adjutant Leptotilos javanicus
  បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com