ពីនេះ ពីនោះ
ក្ងោក​ហោះ​, ក្ងោក​ខ្មែរ​, ក្ងោក​តូច អាចជា​ឱសថ​រលូត​កូន បញ្ចុះ​ព្រូន​
08, May 2016 , 12:12 pm        
រូបភាព
ដោយ: ថ្មីៗ
Caesalpinia pulcherrima (L.)Sw
​ក្ងោក​ហោះ ឬ​ក្ងោក​ខ្មែរ ឬ​ក្ងោក​តូច គឺជា​ប្រភេទ​ចុ​ល្ល​ព្រឹក្ស​មួយ​មាន​កម្ពស់​ចាប់ពី​២​ម៉ែត ទៅ​៤​ម៉ែត ហើយ​អាចមាន និង​គ្មាន​បន្លា​នៅលើ​ធាង​។ រុក្ខជាតិ​នេះ​មាន​ដើមកំណើត​ក្នុងស្រុក​អាមេរិក​ក្ដៅ ហើយ​គេ​ដាំ​វា​គ្រប់​ស្រុក​ក្ដៅ​នៃ​សកលលោក​។ នៅ​ស្រុក​ខ្មែរ​យើង គេ​និយម​ដាំ​ដើម​នេះ​លើ​វិថី​នានា ក្នុង​ក្រុង​ធំៗ​នៃ​ប្រទេស សម្រាប់​លម្អរ​ដោយ​ផ្កា​ធំៗ ពណ៌​លឿង​ឬ​ក្រហម​ភាវ​។ ផ្កា ស្លឹក សំបក ឫស សម្រាប់ធ្វើ​ថ្នាំ​។ គេ​ស្ងោ​ផ្កា​ផឹក ដើម្បី​ឲ្យ​បាត់​ក្អក ឬមួយ​បញ្ចុះ​ព្រូន​ចេញ​។ ស្លឹក​ជា​ថ្នាំ​បញ្ចុះ ឬ​សម្រាប់​រលូត​កូន​។ សំបក​ជា​ថ្នាំ​ធ្វើ​ឲ្យ​ការ​មក​រដូវ​របស់​ស្ត្រី​មាន​ភាពទៀងទាត់​។ ឫស​គេ​កិន​ឲ្យ​ល្អិត​ដូច​ម្សៅ​សម្រាប់​ព្យាបាល​រោគ​ស្ក​ន់​កូនក្មេង​៕



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com