ពីនេះ ពីនោះ
អង្កត់ខ្មៅ ឬ​ដំបងក្រញូង​បក្សី​ចូលចិត្ត​រកស៊ី និង​នៅតែ​ឯកឯង​
08, May 2016 , 2:13 pm        
រូបភាព
ដោយ: ថ្មីៗ
Black-necked Stork Ephippiorhychus asiaticus
អង្កត់ខ្មៅ ឬ​ដំបងក្រញូង វា​អាចមាន​លក្ខណៈ​ខុសគ្នារ​វាង​បក្សី​ញី និង​បក្សី​ឈ្មោល​។ ចំពោះ​បក្សី​ឈ្មោល មាន​មាឌធំ ចំពុះ​វែង​ខ្មៅ និង​ជើងវែង​ក្រហម ដងខ្លួន​ស តែ​ចុង​ខ្នង​ដល់​កន្ទុយ​ខ្មៅ ឆ្នូត​កណ្ដាល​ស្លាប​ពណ៌​ខ្មៅ ក្បាល និង​ក​ពណ៌​ខ្មៅ​ចំណែក​ភ្នែក​ពណ៌​លឿង​ចាំង​។


ផ្ទុយទៅវិញ​ចំពោះ​បក្សី​ញី រូបរ​រាង​មិន​ខុសពី​បក្សី​ឈ្មោល​នោះទេ ប៉ុន្តែ​វា​ខុស​ត្រង​វា​មនា​ពណ៌​ត្នោត​។ ជាទូទៅ​គេ​ប្រទះឃើញ​បក្សី​នេះ​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​គ្រប់​ទីកន្លែង​ដូចជា​ព្រៃ​លិច​ទឹក ព្រៃ​តាម​ទន្លេ និង​តំបន់ដីសើម​ក្រៅពី​ព្រៃ​ល្បោះ ប៉ុន្តែ​ទោះជា​យ៉ាងណា​បក្សី​នេះ​បាន​ស្ថិតនៅក្នុង​ប្រភេទ​បក្សី​ដែល​កម្រ​។  អង្កត់ខ្មៅ ឬ​ដំបងក្រញូង​គឺជា​ប្រភេទ​បក្សី​ដែល​ចូលចិត្ត​រកស៊ី និង​នៅតែ​ឯកឯង​។ ចំពោះ​រដូវ​បន្ដ​ពូជ វា​ចាប់ផ្ដើម​ពី​ខែតុលា ដល់​ខែមីនា និង​មាន​ចំនួន​ពង​ចាប់ពី ៣​ទៅ​៥​ពង​ក្នុង​មួយ​រដូវ​បន្ដ​ពូជ​៕

ដក​ស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​



Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com