ពីនេះ ពីនោះ
ទិញផលិតផលគេ បង្កើតការងារឲ្យគេ ផលិតខ្លួនឯង បង្កើតការងារឲ្យខ្លួនឯង!
08, May 2016 , 10:59 pm        
រូបភាព
ប្រទេសកម្ពុជាត្រូវបានគេឲ្យនិយមន័យថា ជាប្រទេសសុវណ្ណភូមិ។ ពាក្យនេះ មានន័យថា ប្រទេសនេះជាប្រទេសសម្បូរ។ សម្បូរគ្រប់យ៉ាង ដូចជា៖ កសិផល រ៉ែ ព្រៃឈើ វប្បធម៌។ល។  ជាការពិត ព្រះរាជាណាចក្រសម្បូរមែន ប៉ុន្តែ ប្រទេសមួយនេះ ប្រឈមនឹងកង្វះខាតផលិតកម្មដោយខ្លួនឯងច្រើន។ ក្រៅពីការនាំចេញផលិតកម្មស្រូវ និងសម្លៀកបំពាក់ ប្រទេសកម្ពុជានាំចូលច្រើនជាងនាំចេញ។


តើប្រទេសកម្ពុជានាំចូលទំនិញអ្វីខ្លះ? បើពិនិត្យលើស្ថានភាពជាក់ស្តែង ផលិតផលប្រើប្រាស់ និងហូបចុកប្រចាំថ្ងៃមួយភាគធំ ត្រូវបាននាំចូលមកពីប្រទេសជិតខាង។ សាច់ បន្លែ ផ្លែឈើ ក៏ត្រូវបាននាំចូលពីប្រទេសជិតខាងដែរ។ ត្រី ជ្រូក ដែលកម្ពុជាធ្លាប់សម្បូរជាងគេនោះ ឥឡូវក៏ត្រូវបាននាំចូលមិនតិចដែរ។ ទាំងអស់នេះ

គេនៅមិនទាន់និយាយពីរបស់របរប្រើប្រាស់អេឡិចត្រូនិក ម៉ូតូ ឡាន គ្រឿងសំណង់ គ្រឿងសម្អាង គ្រឿងតុបតែងគេហដ្ឋាន… ផង។

ការពឹងផ្អែកទៅលើសេដ្ឋកិច្ចគេច្រើនពេក ធ្វើឲ្យសេដ្ឋកិច្ចខ្មែរថមថយ។ ពាក្យសេដ្ឋកិច្ចមួយម៉ាត់ដែលល្អបំផុតនោះ គឺ ទិញផលិតផលគេ មានន័យថា បង្កើតការងារឲ្យគេមួយកន្លែង។ ទិញផលិតផលគ្នាឯង បង្កើតការងារឲ្យគ្នាឯង។ សរុបសេចក្តីមក ដើម្បីឲ្យកម្ពុជារុងរឿង រីកចម្រើន វិវត្តឈានទៅមុខដូចប្រទេសគេ ការផលិតឲ្យគ្រប់គ្រាន់ ឬការផលិតឲ្យលើសដើម្បីលក់ឲ្យគេ គឺជារឿងចាំបាច់ និងមិនត្រូវមើលរំលងឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com