ពីនេះ ពីនោះ
ទស្សនវិទូ​អា​មេរិិក​កាំ​ង ប្រាប់​វិធី​៥​យ៉ាង ដើម្បី​បង្កើន​គុណភាព​ជីវិត​
09, May 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ដើម្បី​បង្កើន​គុណភាព​នៃ​ជីវិត ទស្សនវិទូ​ជនជាតិ​អា​មេរិក​កាំ​ង លោក Jonh Dewey បាន​បង្កើត​ជំហាន​៥​យ៉ាង  ក្នុងការ​ដោះស្រាយ​បញ្ហា​។ ក្នុងនោះ​រួមមាន​៖


១. សង្កេត​ពី​បញ្ហា ហើយ​គិតពី​ធម្មជាតិ​របស់​វា​(​ទិដ្ឋភាព​សំខាន់​)

២. វិភាគ​ពី​ភាពស្មុគស្មាញ​នៃ​បញ្ហា ឬ​ញែក​ផ្នែក​នីមួយៗ​នៃ​បញ្ហា​

៣. បង្កើត​សម្មតិកម្ម​(​គំនិត​ណែនាំ​អំពី​បញ្ហា និង​ផ្តល់នូវ​ដំណោះស្រាយ​ជា​ពង្រាង​)

៤. វិភាគ​សម្មតិកម្ម​ចេញពី​បទពិសោធន៍​អតីតកាល និង​ជ្រើសរើស​ដំណោះស្រាយ​ដែល​ប្រសើរ​បំផុត​។​

៥. ដាក់​ដំណោះស្រាយ​ទាំងនេះ ទៅក្នុង​សកម្មភាព ហើយ​ទទួលបាន​លទ្ធផល​ជា​បទពិសោធន៍​ជាក់ស្តែង​។​

​លទ្ធផល​ដែល​ល្អ គឺជា​លទ្ធផល​ដែល​បាន​បំពេញតម្រូវការ​របស់​មនុស្ស និង​លើកកម្ពស់​លក្ខខណ្ឌ​រស់​នៅ​របស់​មនុស្ស ក្នុងសង្គម​ប្រជាធិបតេយ្យ នោះ គឺ​ការបង្កើន គុណភាព​ជីវិត​៕ 

ប្រភព​៖ «​ទស្សនវិជ្ជា​អប់រំ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ អ៊ុន លាង   



Tag:
 Jonh Dewey ​
© រក្សាសិទ្ធិដោយ thmeythmey.com