ពីនេះ ពីនោះ
ត្រដក់​ធំ មាន​ថង់យាម​មួយ​នៅ​ ក​
09, May 2016 , 12:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រដក់​ធំ គឺជា​បក្សី​ដែលមាន​បណ្ដោយ​ខ្លួន​ធំ ឆ្នូត​បណ្ដោយ​កណ្ដាល​ផ្ទាំង​ស្លាប​លើ​ពណ៌​ប្រផេះ ស្មា​មាន​រោម​ស និង​មាន​ថង់យាម​មួយ​នៅ​ក​។ បក្សី​នេះ នៅពេល​បន្ដ​ពូជ មាន​ដៅ​ខ្មៅ​នៅ​គល​ចំពុះ​ត្រង់​ថ្ងាស​។ ហើយ​តែងតែ​ប្រទះឃើញ​បក្សី​នេះ​រស់​នៅតាម​ព្រៃរនាម​(​ព្រៃ​លិច​ទឹក​តាម​រដូវ​) តំបន់ដីសើម និង​ព្រៃ​ល្បោះ​ស្ងួត​។ វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​បន្ទាយ​ពង​កូន​យ៉ាង​ធំ​នៅ​តំបន់​ព្រែក​ទាល​បឹង​ទន្លេសាប​។ បច្ចុប្បន្ន​វា​មាន​របាយ​បង្គួរ ហើយ​កំពុង​រង​ការគំរាមកំហែង​ដោយ​ការ​ទាក់​ចាប់​យ៉ាងខ្លាំង​នៅ​ទូទាំងប្រទេស​។ ចំពោះ​ការបន្ត​ពូជ​វិញ បក្សី​នេះ​បន្ត​ពូជ​ចាប់ពី​ខែតុលា ដល់​ខែមីនា​។ បក្សី​ប្រភេទ​នេះ ប្រសិនបើ​មិន​ចាត់វិធានការ​ក្នុង​អភិរក្ស​នោះទេ វា​និង​បាត់បង​ពូជ​បក្សី​ក្នុងពេល​ណាមួយ​ជាមិនខាន​៕



​ក​ស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com