ពីនេះ ពីនោះ
«ឧស្សាហ៍​ចុក ក្រហាយ​ក្នុង​ពោះ»​ ត្រូវ​ប្រយ័ត្ន អ្នក​អាចមាន​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​
10, May 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
មូលហេតុ​ចំបង ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ​រ៉ាំរ៉ៃ ឬ​ស្រួចស្រាវ គឺ​ការឆ្លង​មេរោគ​ម្យ៉ាង ដែលមាន​ឈ្មោះថា Helicobacter pylori​។​

​ក្រៅពីនេះ វា​អាច​បណ្តាលមកពី ៖
-    ការប្រើប្រាស់​ថ្នាំ​ហួស​កម្រិត​
-    ការផឹក​ស្រា​
-    របប​អាហារ​
-    ការ​ច្រាល​ទឹកប្រមាត់​
-    ការឆ្លង​មេរោគ​ផ្សិត​
-    ស្ត្រេ​ស និង​ថប់​បារម្ភ​។​
​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ករណីខ្លះ ជំងឺ​នេះ​មិន​បង្ក ជា​រោគសញ្ញា​អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះទេ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ មាន​សភាព​ធ្ងន់ធ្ងរ ហើយ​ពិបាក​ព្យាបាល​ទៀតផង​។​
​យ៉ាងណាមិញ បងប្អូន​គួរ​មានការ​ប្រុងប្រយ័ត្ន និង​តាមដាន​នូវ​សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ ដូចខាងក្រោម​នេះ​៖
-    ឈឺ​ក្នុង​ពោះ បែប​ឈឺផ្សារ ឬ​ក្រហាយៗ​
-    រាគ​
-    ចង្អោរ ឬ​ក្អួត​ញឹកញាប់​
-    លែង​ឃ្លាន​អាហារ​
-    ភើរ​ជូរ​
-    តឹង​ណែន​ក្នុង​ពោះ​។​
​រោគសញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​កើត​បាត់ៗ ដែលជា​ហ​តុ​ធ្វើ​ឲ្យ​អ្នកជំងឺ មិនសូវ​ចាប់អារម្មណ៍ ហើយ​រំលង​ការ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com