ពីនេះ ពីនោះ
តើ​បញ្ញា មាន​តួនាទី​អ្វីខ្លះ​?
09, May 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក អាណាសាករ​(Anaxagore) ទស្សនវិទូ​ជនជាតិ​ពែ​រស៍ បាន​អះអាងថា បញ្ញា គឺជា​អង្គធាតុ​មួយ ពុំមែន​ជា​បាតុភូត​ស្មារតី​ទេ​។ កើត​នៅក្នុង​ឆ្នាំ​៥០០ ដល់​ឆ្នាំ​៤២៨ មុន​គ្រឹ​ស្ត​សករាជ លោក​អាណាសាករ បាន​បែងចែក​មុខងារ និង​តួនាទី​បញ្ញា​ជា​៤​យ៉ាងសំខាន់ៗ​។


 
​ទី​១) បញ្ញា គឺជា​ធាតុសុទ្ធ ទន់ភ្លន់ ប៉ិនប្រសប់​

​ទី​២) វា​មាន​ឥទ្ធិពល​ទៅលើ​វត្ថុ​នានា​

​ទី​៣) ជា​អ្នករៀបចំ​វត្ថុ​នានា​ឲ្យ​មាន​សណ្តាប់ធ្នាប់ ក្នុង​អតីតកាល បច្ចុប្បន្ន និង​អនាគតកាល​។​

​និង​ទី​៤) មាន​ស្វ័យ​អត្ថិភាព​អមតៈ នៅក្នុង​ខ្លួន​មនុស្ស សត្វ និង​រុក្ខជាតិ​៕

​ប្រភព​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​ប​ស្ចឹ​ម​ប្រទេស​» រៀបរៀង​ដោយ បណ្ឌិត ឆ​យ យី​ហ៊ាង


© រក្សាសិទ្ធិដោយ thmeythmey.com