ពីនេះ ពីនោះ
តើ​ពាក្យ «​អត្តនោម័ត និង អត្តនោម័តិ​» មួយណា​ទើប​ត្រឹមត្រូវ​?
11, May 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ​ថា «​អត្តនោម័ត និង អត្តនោម័តិ​» កន្លងទៅ​មាន​អ្នកសរសេរ​ខុស​ច្រើនណាស់ នេះ​ប្រសិនបើ​យោងទៅតាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​។ ព្រោះថា​ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ គេ​សង្កេតឃើញថា គេ​និយម​សរសេរថា «​អត្តនោម័ត​» ដែលជា​ពាក្យ​គ្មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ទៅវិញ​។



​ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ សាធារណជន ត្រូវ​សរសេរថា «​អត្តនោម័តិ​» ទើប​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​។ ពាក្យ​នេះ មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) និង​(​បា​.) មានន័យថា គំនិត​នៃ​ខ្លួន​, ការយល់ឃើញ​ដោយ​គំនិត​របស់ខ្លួន​។ ឧទាហរណ៍ និយាយ​តាម​អត្តនោម័តិ​, សេចក្ដី​នេះ​ជា​អត្តនោម័តិ​។​

 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com