ពីនេះ ពីនោះ
រនាល​ពណ៌​
11, May 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​រនាល​ពណ៌ គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែលមាន​ខ្លួន​ពណ៌​ស ស្លាប​ទី​១ និង​ទី​២​ពណ៌​ខ្មៅ ចុង​ខ្នង​ពណ៌​ផ្កាឈូក វ័ណ្ឌ​ខ្មៅ​លើ​ដើមទ្រូង​ចំពុះ​ធំ​វែង​លឿង​កោង​ខុប​ចុះ​បន្តិច​។ បក្សី​នេះ នៅពេល​បន្ដ​ពូជ ស្បែកក្បាល​របស់​វា​ឡើង​ក្រហម ចំណែកឯ​ចំពុះ​ពណ៌​ផ្កាឈូក​។ គេ​សង្កេតឃើញថា បក្សី​នេះ​ភាគច្រើន​រស់នៅ​តំបន់ដីសើម​ផ្សេងៗ ព្រៃ​លិច​ទឹក និង​ទំនាប​លិច​ទឹក និង​ជាទូទៅ​វា​ចូលចិត្ត​រស់នៅ​និង​រក​ចំណី​ទាំង​ហ្វូងៗ​។ ចំពោះ​តំបន់​ដែល​វា​បង្ហាញ​វត្តមាន​ច្រើនជាងគេ និង​មាន​បន្ទាយ​ពង​កូន​ដ៏​ធំ គឺ​នៅ​បឹង​ទន្លេសាប​នៅ​រដូវប្រាំង រដូវវស្សា​នៅតាម​តំបន់​ទំនាប​។ រនាល​ពណ៌ នេះ​ធ្វើ​ការបន្ដ​ពូជ​ចាប់បី​ខែវិច្ឆិកា ដល​ខែឧសភា ហើយ​មាន​ចំនួន​ពង​ចាប់ពី​២ ទៅ​៥​ពង​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com