ពីនេះ ពីនោះ
ទុក​ល្ខោន​ម្តុំ ផ្តុំគ្នា​គិត​រឿង​អត់​ទឹក​វិញ !
11, May 2016 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពាក្យ​៨
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!





-​គ្រោះ​El Nino ធ្ងន់ធ្ងរ​សន្ធឹក​
​អ្នកស្រុក​វរវឹក​រក​ទឹក​ប្រើ​គ្មាន​
​សត្វ​ទាំង​តូចធំ​ជួប​គ្រោះ​អត់ឃ្លាន​
​ថែម​ជប់​ឲ្យ​មានរឿង​ដើរ​ដាក់​ញ​ត្តិ។​

-​បើសិន​ទំនេរ​ម្តេច​មិន​រេ​គិត​
​លៃ​រក​គំនិត​ណា​អាច​ទប់ស្កាត់​
​គ្រោះ​អត់​ទឹក​ប្រើ​ប្រសើរ​ពេក​ក្តាត់​
​សង្គ្រោះ​មនុស្ស​សត្វ​ដែល​ជួប​គ្រោះ​ធំ​។​

-​ជួយ​រាស្ត្រ​ពេល​អត់​ប្រាកដ​បាន​បុណ្យ​
​សម្តែង​ល្ខោន​កុន​សូម​ទុក​ម្តុំ
​ក្នុងនាម​ម្ចាស់ឆ្នោត​ខ្ញុំ​ទ​ទួ​ច​សុំ​
​មន្ត្រី​តូចធំ​សូមជួយ​សង្គ្រោះ​។​

-​លោក​បានដាក់​ខ្លួន​បម្រើ​ពលរដ្ឋ​
​មិនគួរ​ភ្លេច​ភ្លាត់​ពេល​គាត់​ធ្លាក់​ជ្រោះ​
​បើសិនជា​លោក​ជួយ​ពេល​នេះនោះ​
​លោក​ពិត​មានឈ្មោះ​អ្នកបម្រើ​រាស្ត្រ​៕


Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com