ជាតិ
សម្តេច ស ខេង​៖ អយុត្តិធម៌​សង្គម នាំ​ឲ្យ​មាន​បដិវត្តន៍ ប៉ុន្តែ​នៅ​កម្ពុជា គ្មាន​ហេតុផល​ធ្វើបែបនេះ​ឡើយ​
16, May 2016 , 4:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​មន្ត្រីក្រោមឱវាទ​ស្វែងយល់​ពី​បញ្ហា​សង្គម​បច្ចុប្បន្ន​ហើយ ត្រៀម​បង្កា​តាមផ្លូវ​ច្បាប់​ទុកជាមុន ដើម្បី​កុំ​ឲ្យ​មាន​បដិវត្ត​ប្រជាជន កើតឡើង ផ្ទុយ​ពី​ច្បាប់​។ សម្តេច​យល់ឃើញថា អយុត្តិធម៌​សង្គម នាំ​ឲ្យ​កើតមាន​បដិវត្តន៍​ពណ៌ ឬ​បដិវត្តន៍​ប្រជាជន​។


ប៉ុន្តែ សម្តេច ស ខេង បាន​ថ្លែង​ក្នុង​មិ​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៧១ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាលជាតិ នៅ​ថ្ងៃទី​១៦ ឧសភា​នេះ ដូច្នេះ​ថា​៖«​បើ​ការគ្រប់គ្រង ការដឹកនាំ​របស់​យើង មិន​ថា ល្អឥតខ្ចោះ​នោះទេ ក៏ប៉ុន្តែ​ពលរដ្ឋ​អាច​នឹង​រួមរស់​បាន សុខ​បាន​ទាំងអស់គ្នា​នោះ វា​គ្មាន​ហេតុផល​នឹងធ្វើ បដិវត្តន៍​ពណ៌​នោះទេ​»​។


​សម្តេច​បន្តថា ទាំង​មន្ត្រី ទាំង​ប្រជាពលរដ្ឋ ត្រូវ​រស់នៅ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ទើប​បដិវត្តន៍​ពុំ​កើតមានឡើង​។ ទន្ទឹមគ្នា សម្តេច​បាន​ណែនាំ​កម្លាំង​ប៉ូលិស ត្រូវ​បង្កា​ទប់​សា្ក​ត់​ការធ្វើ​បដិវត្តន៍​តាមផ្លូវ​ច្បាប់​ជានិច្ច​។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ ស្របពេល​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ ជា​រៀងរាលថ្ងៃ ច័ន្ទ ដើម្បី​ទាមទារ​ដោះលែង​មន្ត្រី NGO និង គ​.​ជ​.​ប ចេញពី​ពន្ធនាគារ​។​

​សំឡេង​សម្តេច ស ខេង​៖





Tag:
 ស ខេង​
  បដិវត្ត​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com