អត្ថបទពាណិជ្ជកម្ម
ឆ្នោត​ខ្មែរ និង​ឃូ​ថែ​ល (CooTel) សហការគ្នា​ប្រតិបត្តិការ លក់​ឆ្នោត​ខ្មែរ តាម​ប្រព​ន្ធ័​អ៊ី​ន​ធើ​ណិ​ត ក្នុងប្រទេស​កម្ពុជា
19, May 2016 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​: ក្រុមហ៊ុន ឌ្រី​ម វីន ខ​ប​ភើ​រេ​សិន ក្រោម​ស្លាក​សញ្ញា​ឆ្នោត​ខ្មែរ ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​ប្រតិបត្តិការ​របរ​ឆ្នោត​ខ្មែរ​ស្របច្បាប់​ក្នុង​ទូរ​ទាំង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Xinwei (Cambodia) Telecom Co., Ltd ក្រោម​ស្លាក​សញ្ញា ឃូ​ថែ​ល (CooTel) ដើម្បី​ធ្វើ​ប្រតិបត្តិការ​ឆ្នោត​ខ្មែរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។

ចាប់ពី​ថ្ងៃនេះ​តទៅ​គ្រប់គ្នា​នៅ​ប្រទេស​កម្ពុជា អាច​ចូលរួម​ផ្សងសំណាង​ឆ្នោត​ខ្មែរ​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ជាមួយ​សារ កម្មវិធី Android លើ​ទូរ​សព្ទ័​ស្មា​ត​ហ្វូ​ន និង​គេហទំព័រ​របស់​ឆ្នោត​ខ្មែរ​ដែល​ធ្វើអោយ​ឆ្នោត​ខ្មែរ​មាន​លក្ខណៈ​ស្រួល​លេង និង​ងាយ​ឈ្នះ​។ ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា ពី​រាជរដ្ឋាភិបាល​កម្ពុជា ឆ្នោត​ខ្មែរ​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ចូលរួមចំណែក​ក្នុង​ការចូលរួម​កាត់បន្ថយ ល្បែងស៊ីសង​ខុសច្បាប់ និង​ល្បែង​កន្ទុយលេខ ដែល​បោកប្រាស់​អ្នកលេង រាប់លាន​នាក់ ជា​រៀងរាល់ថ្ងៃ​។​

​មកទល់​សព្វថ្ងៃនេះ ប្រជាជន​កម្ពុជា ភាគច្រើន​មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​ទេ តែងតែ​យល់​ច្រ​លំ​ថា ឆ្នោត​ខ្មែរ​គឺជា​ល្បែងស៊ីសង តែ​តាម​ការពិត​ឆ្នោត​ខ្មែរ​គឺជា​ការ​ផ្សងសំណាង​កំសាន្ត​ប្រចាំថ្ងៃ មិនមែនជា​ល្បែងស៊ីសង​ទេ​។ ឆ្នោត​ខ្មែរ គឺជា​ទំរង់​នៃ​ការកម្សាន្ដ​សម្រាប់​មនុស្ស​ទូទៅ ហើយ​ការ​ផ្សងសំណាង​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ រឺ ជីវភាព​របស់​ប្រជាពលរដ្ឋ​នោះទេ​ដោយ​ការ​ផ្សងសំណាង មាន​ចំនួន​ទឹកប្រាក់​តិចតួច​បំផុត ប្រសិនបើ​គាត់​មិនមាន​សំណាង​ក្នុងការ​ឈ្នះ​។ ផ្ទុយទៅវិញ​ការលេង​ល្បែង មានន័យថា​ម នុស្ស​មួយក្រុម​តូច បាន​យកប្រាក់ ទៅលេង​ហើយ​ភ្នាល់ ក្នុង​ចំនួន​ធំ​ដែល​ចំនួន​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ របស់​ពួកគេ​ប្រសិនបើ មិន​ឈ្នះ​ហើយ​អាច​បាត់បង់​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ ផ្សេងៗ​ទៀត​។​


​កន្លងទៅ យើង​បានលឺ និង​បានដឹងហើយថា មាន​មនុស្ស​ជាច្រើន​នាក់ ក្លាយជា​មហាសេដ្ឋី ដោយ​ពុំ​ដឹងខ្លួន ដោយសារតែ​ការ​ផ្សងសំណាង​ហើយ​ត្រូវ​រង្វាន់​ធំ មាន​មនុស្ស​ជាច្រើន បាន​ក្លាយជា​សេដ្ឋី និង មហាសេដ្ឋី មាន​ជីវភាព​ធូ​ធារ តាមរយៈ​ធ្វើជា​ភ្នាក់ងារ​លក់ របស់​ក្រុមហ៊ុន​ឆ្នោត នៅលើ​ទីផ្សារ​កម្ពុជា ។ ដោយឡែក ឆ្នោត​ខ្មែរ​មាន​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ ជាច្រើន​មាន​ជីវភាព​ធូរធារ ជាង​ពីមុន​តាមរយៈ ធ្វើជា​ភ្នាក់ងារ​លក់​ស្របច្បាប់ របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​។​

​ពានិជ្ជសញ្ញា​របស់​ក្រុមហ៊ុន Dream Win Corporation គឺ​ឆ្នោត​ខ្មែរ​

• ឆ្នោត​ខ្មែរ​មាន​និមិត្តសញ្ញា​ប៉េង​ប៉ុង​៥​គ្រាប់​ដែល​តំណាង​ឲ្យ​លេខ​៥​ខ្ទង់​

• ពណ៌​លឿង​ជា​និមិត្តសញ្ញា​នៃ​ភាពងាយស្រួល​លេង​

• ពណ៌​ក្រហម​ជា​និមិត្តសញ្ញា​នៃ​ការ​ឈ្នះ ឬ ភាពជោគជ័យ​

​អាគារ​ការិយាល័យ​កណ្ដា​ល របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ២១៥B ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ​។ ដើម្បី​ធ្វើ​ឲ្យ​ឆ្នោត​ខ្មែរ កាន់តែ​មាន​ភាព​សុ​ក្រិត និង​យុ​តិ្ត​ធ៌​ម​គ្មាន​ការបោកប្រាស់​ក្រុមហ៊ុន បានធ្វើ​ការដាក់ បញ្ចូល​ការចាប់​លទ្ធផល​ជាមួយ ក្រុមហ៊ុន​ឆ្នោត​ស្របច្បាប់​ធំៗ​និង​ល្បីៗ នៅក្រៅ​ប្រទេស ដែល​ប្រកាស​លទ្ធផល​តាមរយៈ Internet ដែល​នៅក្នុង​ម៉ោង ប្រហែល​គ្នា​។​

​បន្ទាប់ពី​មានការ​ត្រួតពិនិត្យ ពី​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​លទ្ធផល នឹង​បង្ហាញ​នូវតាម​គេហទំព័រ ឆ្នោត​ខ្មែរ (www.khmerlottery.biz) ហ្វេ​ស​បុក​ផេ​ករ​បស់ឆ្នោត​ខ្មែរ និង​ភ្នាក់ងារ​ឆ្នោត​ខ្មែរ​។ លទ្ធផល​ក៏ និង​មាន​ការផ្ញើ​សារ ទៅ​អ្នកលេង​តាមរយៈ ប្រព័ន្ធ​ទូរស័ព្ទ 038 និង​កម្មវិធី Android​។​


​ប្រសិនបើ​អតិថិជន​ឈ្នះ​រង្វាន់ ប្រាក់រង្វាន់​នឹងធ្វើ​ការទូទាត់​ប្រាក់ តាមរយៈ​ភ្នាក់ងារ​លក់​របស់ ឆ្នោត​ខ្មែរ ឬ តាម​ភ្នាក់ងារ​លក់​ជាច្រើន​កន្លែង នៅតាម​បណ្ដា​ខេត្ត​ក្រុង និង​ផ្ទេរ​ចូល ក្នុង​គណនី Basic Account របស់ CooBill អ្នកលេង អាចធ្វើ​ការទិញ​ឆ្នោត​ខ្មែ រ​ឬ​ធ្វើ​ការទិញ​ទំនិញ​ផ្សេងៗ ឬ ធ្វើការ​ដកយក​ប្រាក់សុទ្ធ  តែម្ដង​នៅតាម​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ  ឬ​នៅ តាម​ការិយាល័យ​បំរើសេវា​អតិថិជន របស់ ក្រុមហ៊ុន​ដៃគូ​ទូទាំង​ខេត្ត ក្រុង​ដែល​ក្នុងនោះ​រួមមាន​៖

1. ទីតាំង​: ស្ទឹងមានជ័យ​-​ភ្នំពេញ អាគារ​ការិយាល័យ​កណ្ដា​ល​របស់​ក្រុមហ៊ុន ឌ្រី​ម វីន ខ​ប  ភើ​រេ​សិន​

2. ទីតាំង​: សាខា​បាក់​ទូក​-​ភ្នំពេញ​

3. ទីតាំង​: សាខា​សុ​វណ្ណា​-​ភ្នំពេញ​

4. ទីតាំង​: សាខា​ពោន៍​ចិន​តុង​-​ភ្នំពេញ​

5. សាខា​: ខេត្តសៀមរាប​

6. សាខា​: ខេត្ត​កំពង​ចាម​

7. សាខា​: ខេត្ត​ក្រុងព្រះសីហនុ​

8. សាខា​: ខេត្តបាត់ដំបង​

9. សាខា​: ខេត្តព្រៃវែង​

10. សាខា​: ខេត្តស្វាយរៀង​

​សព្វថ្ងៃនេះ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​បានធ្វើ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង សៀមរាប ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ រតនៈគិរី មណ្ឌលគិរី និង​បន្ត​ពង្រីក​ទៅកាន់ ២៥​ខេត្ត​ក្រុង​នៅក្នុង​ឆ្នាំ​២០១៦​។​

​គោលបំណង​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​គឺ​:
ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ ក្នុងការ​រស់នៅ និង​ការកម្សាន្ត​ផ្សងសំណាង​ប្រចាំថ្ងៃ​សម្រាប់​ប្រជាជន កម្ពុជា​។​

តាមរយៈ​ទូរស័ព្ទដៃ Pads និង​តាម Website​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទាំងអស់ មិន​ថា​នៅតាម​ទីក្រុង ឬ ទីជនបទ​អាច​កម្សាន្ដ​ផ្សងសំណាង​នៅតាម​កន្លែង​រៀងៗ​ខ្លួន​។ លើសពី នោះ​អាច​បង្កើន​នូវ​ចំណេះដឹង​បន្ថែម​នៅ​ផ្នែក​ប្រព័ន្ធ​ព៌​ត​មាន​វិទ្យា​។​

​លោក ពេជ្រ ចិ​ត្រា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​ឆ្នោត ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ពី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ឆ្នោត​ខ្មែរ និង​បន្ដ​ការចូលរួម​យ៉ាងសកម្ម នៅក្នុង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ ជាមួយ​សហគមន៍ និង​អាជ្ញាធរខេត្ត​។​


​ជាក់ស្តែង​ថ្មីៗ​នេះដែរ ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ដែលមាន​ការគាំទ្រ យ៉ាងខ្លាំង​ក្លា​ពី​អាជ្ញាធរ​ខេត្តព្រៃវែង បាន​ចុះទៅ​កាន់​ស្រុក​ពាម​រាំង ដើម្បី សួរសុខទុក្ខ ក៏ដូចជា​ពាំនាំ​នូវ​អំណោយ​មួយចំនួន ធំ​ទៅជូន ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១០០​គ្រួសារ ដែល​កំពុង​ខ្វះខាត ហើយ​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ ក៏បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ នៅក្នុង​ខេត្តតាកែវ និង​ជាមួយ​កាកបាទក្រហម​ខេត្ត ព្រៃវែង​ផងដែរ ។  ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​និង​បន្តសកម្មភាព​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​កម្ពុជា​ទីទាល់ក្រ ទូទាំងប្រទេស​កម្ពុជា​។​ពិសេស​ជាង​នេះ ទៅទៀត ក្រុមហ៊ុន​ឆ្នោត​ខ្មែរ​ប្តេជ្ញាចិត្ត​បន្ត​ការអភិវឌ្ឍន៍ និង​បង្កើន​ភ្នាក់ងារ​លក់ និង​ចែកចាយ​នៅ​ទូទាំងប្រទេស​ធ្វើយ៉ាងណា ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល នឹង​សប្បាយរីករាយ​ប្រចាំថ្ងៃ សំរាប់​ប្រជាជន​កម្ពុជា​ទាំងអស់​˝​។ ភ្នាក់ងារ​ឆ្នោត​ខ្មែរ​ទាំងនេះ និង​ក្លាយទៅជា​ភ្នាក់ងារ សំរាប់​អាជីវកម្ម​ផ្សេងទៀត ដូចជា ការបញ្ចូល​ទឹកប្រាក់រ បស់​ប្រព័ន្ធ​គមនាគមន៍ ការទិញ​ទំនេញ​តាម​ប្រព័ន្ធ អ៊ី​ន​ធើ​ណេ​ត ការផ្សព្វផ្សាយ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ទៅកាន់​តំបន់​ដាច់ស្រយាល​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ពេជ្រ ចិ​ត្រា អ្នកតំណាង​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ សូម​អំពាវនាវ​ដល់រ​ដ្ឋា​ភិ​បាល ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ទាំង អស់ មេត្តាជួយ សហការ និង​គាំទ្រ​ឆ្នោត​ខ្មែរ ដែលជា​ឆ្នោត​ស្របច្បាប់ ហើយ​រួមគ្នា​បង្ក្រាប នូវ​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ ជាពិសេស​ចាត់វិធានកា​រ បង្ក្រាប​នូវ​ល្បែង​កន្ទុយលេខ ខុសច្បាប់ នៅ​កម្ពុជា​។ លេងឆ្នោត​ខ្មែរ គឺ​ចូលរួម​ក្នុង​ការជួយ​រក​ចំណូល​ជាតិ​។​

​ចំពោះ​ភ្នាក់ងារ​លក់ ក្នុង​ខេត្តសៀមរាប និង​ខេត្ត​ដទៃ​ផ្សេងៗ​ទៀត អាច​បន្ត​ការលក់​ឆ្នោត​ខ្មែរ ស្របច្បាប់ ដោយ​ពុំ​បាច់​មានការ​ភ័យខ្លាច អ្វី​ទាំងអស់​ចាប់ពី​ឥលូវ​នេះ​តទៅ​។​

​ប្រសិនបើ​អតិថិជន ចាប់អារម្មណ៍​ធ្វើ​ភ្នាក់ងារ​លក់​ឆ្នោត​ខ្មែរ សូម​ទំនាក់ទំនង​ឥលូវ​នេះ មកកាន់​លេខ 015 910 870/038 333 8888/096 8888 111​។​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com