ព័ត៍មានសុខភាព
៦​ចំណុច​ដើម្បី​ធ្វើ​ឲ្យ​ដើមទ្រូង​រីក​ធំ​ជាង​មុន​
21, May 2016 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុង​ស្វែងរក​វិធី ក្នុង​ជួយ​ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន មែនដែរ​ទេ​? តើ​អ្នកមាន អារម្មណ៍​ថា មិន​ពេញ​ចិត្តនឹង​ទំហំ​បចុប្បន្ន​របស់​សុដន់​អ្នក និង កំពុង​ស្វែងរក​នូវ​វិធី​ក្នុង​ការធ្វើ​វា អោយ​ធំ តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់​ប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ ការវះកាត់​មែនដែរ​ឬទេ​?

 
​នោះ​គឺថា អ្នក​មិនមែន​ស្ថិតនៅក្នុង​ស្ថានភាព​បែប​នេះ តែម្នាក់ឯង​ទេ​។ មាន​ស្ត្រី​ជាច្រើន មិន​ថា​ស្ថិតក្នុង​អាយុ​ប៉ុន្មាន​ក៏ដោយ គឺ​កំពុងតែ​តាមដាន​រក​វិធីសាស្ត្រ ក្នុងការ​បង្កើន​នូវ​ទំហំ​សុដន់​របស់ ពួកគេ ។​
 
​អ្នក​មិនចាំបាច់​មានការ​ព្រួយបារម្ភ ឬ ភ័យខ្លាច​ទេ អ្នក​អាច​បន្ត​អាន​នូវ​គន្លឹះ​ខាងក្រោម​នេះ ដើម្បី ស្វែងរក​ថា តើ​វិធី​ណា​ដែល​អាចជួយ​បង្កើន​នូវ​ទំហំ​សុដន់​របស់​អ្នក តាមបែប​ធម្មជាតិ ដោយ​មិនចាំបាច់ ប្រឈម​នឹង​ផល​រំខាន អ្វីមួយ នៃ​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ឬ ការវះកាត់​នោះ ។​
 
​ផ្តោតទៅលើ​ការ ពង្រឹង​នូវ​សាច់ដុំ pectoralis ។ សាច់ដុំ pectoralis គឺជា​ប្រភេទ​សាច់ដុំ​ក្រាស់​ម្យ៉ាង ដែលមាន​ទីតាំង​ស្ថិតនៅ ខាងក្រោម​សុដន់​របស់​ស្ត្រី​។ ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ មានដូចជា សកម្មភាព​នៃ​លំ​ហាត់ប្រាណ ក្នុងការ​ពង្រីក​ដើមទ្រូង និង ចលនា​នៃ​ការធ្វើ​ដៃ​រាង​ជា​រង្វង់ គឺអាច ជួយ ពង្រឹង និង ធ្វើអោយ​សាច់ pectoralis របស់​អ្នក​រីក​ធំ​បានល្អ ។​
 
​ទទួលទាន​នូវ​ប្រភេទ​អាហារ ដែល​សំបូរ​ទៅដោយ​សារជាតិ proteolysis និង  estrogen ក្នុង​កម្រិត​ដ៏ ខ្ពស់​។ អ្នក​អាច ព្យាយាម​សាកល្បង​ផឹក​នូវ ទឹក​ល្ហុង​ក្រឡុក​ជាមួយនឹង ទឹកដោះគោ​។ ការសិក្សា ស្រាវជ្រាវ​បានបង្ហាញ​ថា ការ​ផឹកទឹក​ល្ហុង​លាយ​ជាមួយនឹង​ទឹកដោះគោ គឺ​អាចជួយ​ពង្រីក​សុដន់ បាន​ប្រសិនបើ អ្នក​បានទទួល​ទាន​វា ជា​ទៀងទាត់​នោះ​។ ផ្លែ​ល្ហុង​គឺមាន​ផ្ទុក អង់ស៊ីម proteolysis ដែល​អាចជួយ​ដល់ ការ​លាយ​របស់​ប្រូតេអ៊ីន ។​
 
​ធ្វើការ​រៀបចំ​នូវ គម្រោង​អាហារ​ជាប្រចាំ​របស់​អ្នក ជាមួយនឹង​ពពូក​អាហារ ដែល​សំបូរ​ទៅដោយ ប្រភព estrogen​។ សណ្តែកសៀង គឺជា​ប្រភេទ​អាហារ​មួយ​ដែល មាន​ផ្ទុក​នូវ​សារជាតិ​នេះ ហើយ ដែល​វា​អាចជួយ ធ្វើអោយ​ដើមទ្រូង​អ្នក​រីក​ធំ​ជាង​មុន​បាន​។ ការបរិភោគ​រួមបញ្ចូល​គ្នា​រវាង សណ្តែកសៀង​, អង្ករ និង ផលិតផល​អាហារ​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ មានដូចជា ហ្វ្រូ​ម៉ាស់​, ទឹកដោះគោ និង ទឹក​យ៉ា​អួ គឺជា​ប្រភេទ​អាហារ​បំប៉ន​ដ៏​ល្អ សម្រាប់​ការទទួលបាន​នូវ ដើមទ្រូង​ធំ ជាង​មុន គួរ​ជាទី​ពេញចិត្ត​។​
 
​អ្នក​អាចធ្វើ​ការពិចារណា ពី​ការប្រើប្រាស់​នូវ​ផលិតផល​ក្រែ​ម និង ឡេ ដែល​ជួយ​ធ្វើ អោយ​ទំហំ របស់​សុដន់​រីក​ធំ​ជាង​មុន មានដូចជា ក្រែ​ម​ពង្រីក​សុដន់​សម្រាប់​ស្ត្រី​ដ៏​ល្អ ឬ ក្រែ​ម​លាប​សុដន់​ដែល ផ្សំ​ពី​លក្ខណៈ​ធម្មជាតិ និង មាន​រួមបញ្ចូល​ជាមួយនឹង ធាតុ​ផ្សំ​នៃ​សិរី​រា​ង្គ​ធម្មជាតិ ដែល​អាចជួយ ភ្ញោ​ច​ទៅដល់ ការរីកលូតលាស់​រប​ស់​កោសិកា​ខ្លាញ់ នៅក្នុង​សុដន់ និង អាចធ្វើអោយ​សុដន់​អ្នក រីក​ធំ និង តឹង​ណែន​ជាង​មុន​បាន ដោយ​មិន​ចាំ​ប្រើ​នូ​វិ​វិធី​វះកាត់​។​
 
​ការពង្រីក​សុដន់ គឺ​មិនអាច​កើតមានឡើង​ជោគជ័យ​បាន ក្នុង​រយៈពេល​តែមួយ​យប់​នោះទេ ។​អ្នក​ត្រូវតែមាន ការអត់ធ្មត់​។ អ្នក​ត្រូវតែ​រក្សា នូវ​តុល្យភាព​នៃ​ការទទួល​ទាន​អាហារ និង អនុវត្ត​នូវ ទំលាប់​រស់នៅ​ជាប្រចាំ​ថ្ងៃ ប្រកបដោយ​សុខភាព​ល្អ ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​អាចជួយ​ធ្វើអោយ សុដន់​អ្នក​រីកលូតលាស់​លឿន និង ធំ​ជាង​មុន​បាន​។​
 
​ត្រូវ​ជ្រើសរើស​អាវទ្រនាប់​ដែល​ត្រូវ​នឹង​ទំហំ សុដន់​របស់​អ្នក និង តែងតែ​ពាក់​វា​។ អាវទ្រនាប់ គឺ​បាន​ជួយ​ក្នុងការ ទ្រ​ង​សុដន់ និង​ការពារ​ពួកវា មិនអោយ​រីក​ធំ​ចេញទៅ​ក្រៅ ជំនួស​អោយ​ការ យារ​ធ្លាក់​ចេញ​។ ការរីក​ធំ​របស់​សុដន់ ដែល​បាន​ស្ថិត ក្នុងការ​ទ្រទ្រង់​បានល្អ គឺជា​រឿយៗ អាចធ្វើ អោយ​វា​រីក​ធំ​បានល្អ​ជាង សុដន់​ដែល​មិនមាន​ការ​ទ្រ​ទំងន់​បាន​ត្រឹមត្រូវ​៕
 
​ផ្តល់​សិទ្ធិ​ដោយ​៖www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com