ជាតិ
អ្នកបង្កើត​ជ្រូក​ឲ្យ​លោក ម៉ុង ឫទ្ធី ក្នុង​មួយខែ​សល់​៣០០​ដុល្លារ មាន​អាហារ​៣​ពេល​...
25, May 2016 , 7:39 am        
រូបភាព
 
​ព្រះសីហនុ​៖ បច្ចុប្បន្ន​មានកម្ម​ករ​ប្រមាណ ១​ម៉ឺន​នាក់ ដែល​កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់លោក ម៉ុង ឫទ្ធី​។ កម្មករ​ទាំងនោះ មាន​ជំនាញ​ការងារ​ខុសៗ​គ្នា ក្នុងនោះ​មានកម្ម​ករ​ជា​កៅស៊ូ បេះដូង​ប្រេង ខាង​រោងចក្រ ចំការ​បន្លែ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ។​ល​។

 
​ក្នុង​កម្មវិធី​សំណេះសំណាល​និយាយ​ពី​ការអភិវឌ្ឍ​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់ខ្លួន ទៅកាន់​ក្រុមយុវជន​បោះជំរំ​តង់​នៅ​ថ្ងៃទី​២១ ឧសភា លោក ម៉ុង ឫទ្ធី បាន​រៀបរាប់​ត្រួសៗ​ពី​ការងារ​របស់​កម្មករ​លោក​។ ក្រៅពីនេះ លោក ម៉ុង ឫទ្ធី ក៏បាន​រៀបរាប់​ពី​អ្វីដែល​ក្រុមហ៊ុន​លោក​ផ្តល់​ទៅ​កម្មករ និង​ការថែទាំ​សុខភាព​ផងដែរ​។ ក្នុងនោះ​មាន​ទាំង​ការចែក​អង្ករ បើក​ប្រាក់ខែ​ទៀងទាត់ ផ្តល់​ផ្ទះ​ស្នាក់នៅ និង​ការប្រើប្រាស់​ទឹក​ភ្លើង​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​ល​។ 
 
​លោក ម៉ុង ឫទ្ធី ក៏បាន​ប្រៀបធៀប​ជាមួយ​តម្លៃ​កម្លាំង​ពលកម្ម​របស់​កម្មករ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ជាមួយ​កម្មករ​ក្នុង​ក្រុមហ៊ុន​របស់លោក​។ តាម​ការបញ្ជាក់​របស់​លោក ម៉ុង ឫទ្ធី អ្នក​ទៅធ្វើ​ការ​នៅ​កូរ៉េ ទោះ​ប្រាក់ខែ​ច្រើន​ពិតមែន តែ​ការចំណាយ​ក៏​ច្រើន​ដែរ ពួកគេ​នៅសល់​មិន​ដល់​៣០០​ដុល្លារ​ទេ ក្នុង​មួយខែ​។ លោក ឫទ្ធី អះអាងថា អ្នកបង្កើត​ជ្រូក​ឲ្យ​លោក ក្នុង​មួយខែ​សល់ ៣០០​ដុល្លារ មាន​អាហារ​៣​ពេល និង​សំលៀកបំពាក់​គេ​បោកគក់​ឲ្យ​ទៀត​៕
 
​សូម​ស្តាប់​សំឡេង​របស់លោក ម៉ុង ឫទ្ធី 





Tag:
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com