ជាតិ
រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ក្រសួងបរិស្ថាន ចូលរួម​ទិវា​បរិស្ថាន នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​
04, Jun 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ក្រសួងបរិស្ថាន ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ចាប់ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១១​ព្រឹក នៅ​បរិវេណ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ទិវា​នេះ នឹង​ប្រារព្ធ​ក្រោម​ប្រធានបទ​«​ចូលរួម​ទាំងអស់គ្នា ដើម្បី​ពិភពលោក​ស្រស់ស្អាត​» ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំងពីរ គឺ​លោក សាយ សំ​អាល់ និង​លោក ហង់ ជួន ណា​រ៉ុ​ន និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អន្តរជាតិ​ជាច្រើន​ទៀត​។​
 
​នេះ​ជា​លើក​ទី​១ ដែល​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ ប្រារព្ធ​ទិវា​នេះ​រួមគ្នា ក្នុង​បំណង​ប​ញ្ច្រា​ប​ការយល់ដឹង​អំពី​បរិស្ថាន​ដល់​មន្ត្រីរាជការ​បុគ្គលិក​អប់រំ  និស្សិត សិស្សានុសិស្ស និង​សាធារណជន សំដៅ​លើកកម្ពស់​គុណភាព​បរិស្ថាន និង​កែប្រែ​ផ្នត់គំនិត  និង​ឥរិយាបថ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ស្រលាញ់​បរិស្ថាន មាន​ស្មារតី​ចូលរួម​គាំពារ​បរិស្ថាន ការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​៕
 
 
 

Tag:
 សាយ សំ​អាល់
 ​ហង់ ជួន ណា​រ៉ុ​ន​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com