បទយកការណ៍ / បទសម្ភាសន៍
លោក ម៉ុង ឫទ្ធី ដាំ​ស្វាយ​ហាយ​វិ​ន​ជាង ៤០​ហិកតា សម្រាប់​នាំចេញ​ទៅ​បរទេស​
06, Jun 2016 , 7:59 am        
រូបភាព
 
​ព្រះសីហនុ​៖ លោក ម៉ុង ឫទ្ធី ដាំ​ស្វាយ​ហាយ​វិ​ន ដែល​នាំ​ពូជ​ពី​កោះ​តៃវ៉ាន់​។ ស្វាយ​នេះ បានផ្តល់​ផល​រយៈពេល ៣​ឆ្នាំ​មកហើយ ហើយ​វា​ក៏​កំពុង​ត្រូវបាន​នាំចេញ​សាកល្បង​ទៅ​ទីផ្សារ​ប្រទេស សិង្ហ​បុរី​។​

 
​លោក កក់ គង់ អ្នកមើលការខុសត្រូវ​ក្នុង​ចំការ​ស្វាយ​ហាយ​វិ​ន របស់លោក ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹងថា ស្វាយ​នេះ​បាន​នាំយកមក​ដាំ​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ក្នុង​ឆ្នាំ​២០០៧​។ ស្វាយ​នេះ​បានផ្តល់​ផល ក្រោយ​៣​ឆ្នាំ​។ 
 
​លោក កក់ គង់ បាន​បន្ថែមថា លោក ម៉ុង ឫទ្ធី បាន​ដាំ​ស្វាយ​ហាយ​វិ​ន​នេះ លើ​ផ្ទៃដី​សរុប ៧១ ហិកតា ប៉ុន្តែ​មាន​លាយ សៅ​ម៉ា​វ ២០​ហិកតា និង​ធុ​រេ​ន ៩​ហិកតា​។ លោក កក់ គង់ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយថ្ងៃ​លោក​ប្រមូល​ផល​ពី ២០០​ទៅ​៣០០​គីឡូក្រាម ក្រោយមក​លោក​រុញ​បន្តទៅ​ភ្នំពេញ ដើម្បី​រៀបចំ​ម្តងទៀត សម្រាប់​វេច​ខ្ចប់​នាំ​ចេញទៅ​ក្រៅប្រទេស​។​
 
​ហាយ​វិ​ន​ជា​ពូជ​ស្វាយ​ថ្មី ហើយ​វា​មាន​រសជាតិ​ប្លែក​ពី​ស្វាយ​ដទៃ​។ សម្រាប់​ទីផ្សារ​ក្នុងស្រុក ស្វាយ​នេះ មិនមាន​លក់​នោះទេ​។​
 
​សូម​ស្តាប់​បទ​សម្ភាស​ខ្លី រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក កក់ គង់ ដូចតទៅ 









© រក្សាសិទ្ធិដោយ thmeythmey.com